ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

នាយកប្រតិបតិ្តរបស់កម្មវិធី Tiktok មានវត្តមានក្នុងសវនាការនៃរដ្ឋសភាអាមេរិក ក្រសួងការបរទេសចិនអះអាងថា អាមេរិកគួរបញ្ឈប់ដាក់សម្ពាធទៅលើសហគ្រាសប្រទេសដទៃទៀត
2023-03-25 13:11:44cri
Share with:

      ទាក់ទិននឹងរឿងដែលនាយកប្រតិបតិ្តរបស់កម្មវិធី Tiktok មានវត្តមានក្នុងសវនាការនៃរដ្ឋសភាអាមេរិក លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងខណៈពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅថ្ងៃទី២៤ខែមីនាថា អាមេរិកគួរតែគោរពយ៉ាងប្រាកដប្រជានូវគោលការណ៍ស្តីពីសេដ្ឋកិច្ចទីផ្សារនិងការប្រកួតប្រជែងដោយយុត្តិធម៌ និងបញ្ឈប់ដាក់សម្ពាធទៅលើសហគ្រាសប្រទេសដទៃទៀត ។

លោកស្រី Mao Ning បានថ្លែងទៀតថា ភាគីចិនបានកត់សម្គាល់ឃើញអាកប្បកិរិយាពាក់ព័ន្ធរបស់ក្រុមហ៊ុន Tiktok ។ រដ្ឋាភិបាលចិនយកចិត្តទុកដាក់ខ្ពស់ព្រមនិងធានាតាមផ្លូវច្បាប់នូវភាពឯកជននិងសន្តិសុខរបស់ទិន្នន័យ មិនដែលតម្រូវឱ្យសហគ្រាសឬបុគ្គលណាមួយ ប្រមូលឬផ្តល់ទិន្នន័យ ព័ត៌មាននិងព័ត៌មានចារកម្មរបស់បរទេស តាមរយៈមធ្យោបាយល្មើសនឹងច្បាប់ក្នុងតំបន់នោះឡើយ ។ គិតរហូតដល់បច្ចុប្បន្ននេះ រដ្ឋាភិបាលអាមេរិកនៅមិនទាន់ផ្តល់ភស្តុតាងណាមួយ ដែលអាចបញ្ជាក់ថា កម្មវិធី Tiktok បានគំរាមកំហែងដល់សន្តិសុខជាតិអាមេរិកនោះទេ ប៉ុន្តែបែរជាធ្វើការសន្មតថាមានទោស និងដាក់សម្ពាធដោយគ្មានហេតុផលទៅលើសហគ្រាសពាក់ព័ន្ធម្តងហើយម្តងទៀត ។ ចិនបានកត់សម្គាល់ឃើញថា សមាជិករដ្ឋសភាអាមេរិកខ្លះបានអះអាងថា ការស្វែងរកការហាមឃាត់ប្រើប្រាស់កម្មវិធី Tiktok ជាការធ្វើបាបតាមផ្លូវនយោបាយដែលចងគំនុំចំពោះបរទេស ។ អាមេរិកគួរតែគោរពយ៉ាងប្រាកដប្រជានូវគោលការណ៍ស្តីពីសេដ្ឋកិច្ចទីផ្សារនិងការប្រកួតប្រជែងដោយយុត្តិធម៌ និងបញ្ឈប់ដាក់សម្ពាធទៅលើសហគ្រាសប្រទេសដទៃទៀត  ដើម្បីបង្កបង្កើតបរិយាកាសប្រកបដោយភាពបើកទូលាយ សមភាព យុត្តិធម៌និងគ្មានការរើសអើងសម្រាប់ឱ្យសហគ្រាសនៃបណ្តាប្រទេសនានាធ្វើវិនិយោគនិងប្រកបអាជីវកម្មនៅអាមេរិក ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស