ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កម្មវិធីទូរទស្សន៍ឈ្មោះ《ចែករំលែកវិបុលភាពជាមួយគ្នា》ដែលសហការផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងប្រព័ន្ធសារព័ត៌មានសំខាន់ៗរបស់ប្រទេសអាហ្វ្រិកចំនួន ៥ បានចាប់ដំណើរការជាផ្លូវការ
2023-03-25 15:10:11cri
Share with:

      កាលពីថ្ងៃទី ២៣ ខែមីនា កម្មវិធីទូរទស្សន៍ឈ្មោះចែករំលែកវិបុលភាពជាមួយគ្នាដែលសហការផលិតដោយស្ថានីយ ទូរទស្សន៍CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងប្រព័ន្ធសារព័ត៌មានសំខាន់ៗរបស់ប្រទេសអាហ្វ្រិកចំនួន  ដូចជា ស្ថានីយទូរទស្សន៍ជាតិម៉ូរីស ស្ថានីយទូរទស្សន៍ជាតិរវ៉ាន់ដា ស្ថានីយទូរទស្សន៍ជាតិហ្កាបុង ស្ថានីយទូរទស្សន៍ MATV របស់ម៉ាដាហ្គាស្ការនិងស្ថានីយទូរទស្សន៍ឈូងសមុទ្របេនីនបានចាប់ដំណើរការជាផ្លូវការ  ឯកអគ្គរដ្ឋទូតចិនប្រចាំនៅបេនីន រដ្ឋមន្ត្រីក្រសួងកិច្ចការរដ្ឋនិងជាក្រសួងកសិកម្មនៃកូតឌីវ័រ រដ្ឋមន្ត្រីក្រសួងការអប់រំវិជ្ជាជីវៈនៃហ្កាបុង អតីតរដ្ឋមន្ត្រីក្រសួងការបរទេសបេនីនព្រមទាំងតំណាងនៃប្រព័ន្ធសារព័ត៌មានអាហ្វ្រិកជាច្រើនរូបបានអញ្ជើញចូលរួមពិធីចាប់ដំណើរការតាមអនឡាញ 

    កម្មវិធីទូរទស្សន៍ឈ្មោះចែករំលែកវិបុលភាពជាមួយគ្នាបានបកស្រាយពីខ្លឹមសារនៃការធ្វើទំនើបកម្មតាមបែបផែនចិននិងគំនិតស្តីពីសហគមន៍រួមវាសនារវាងចិននិងអាហ្វ្រិកចំពោះទស្សនិកជនអាហ្វ្រិកតាមរយៈវិធីសាស្រ្តដ៏រស់រវើក ក៏ដូចជាចែករំលែកនូវបទពិសោធរបស់ចិន ជុំវិញប្រធានបទស្តីពី"ការឆ្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការអភិវឌ្ឍបៃតង ការស្តារនិងអភិវឌ្ឍជនបទព្រមនិងកិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្វ្រិក

អ្នកបកប្រែ:冯辉
ប្លុកពិសេស