ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ
2023-03-25 15:11:44cri
Share with:

-ក្រសួងការបរទេសចិនថ្លែងថា ជានិច្ចកាលប្រទេសចិនតែងតែផ្តួចផ្តើមនិងជំរុញកិច្ចកសាងសេដ្ឋកិច្ចពិភពលោកបែបបើកទូលាយ ។

-នាយកប្រតិបត្តិនៃ TikTok មានវត្តមានក្នុងសវនាការនៃរដ្ឋសភាអាមេរិក ក្រសួងការបរទេសចិនថ្លែងថា អាមេរិកគួរតែបញ្ឈប់ការគាបសង្កត់ទៅលើសហគ្រាសរបស់ប្រទេសដទៃទៀត ។

-ស៊ីរីនិងអារ៉ាប៊ីសាអ៊ូឌីតបានឈានដល់គំនិតឯកភាពគ្នាអំពីការបើកស្ថានទូតរបស់ប្រទេសទាំងពីរជាថ្មីឡើងវិញ ក្រសួងការបរទេសចិនបានសម្តែងការស្វាគមន៍ចំពោះការនេះ ។

-តំណាងភូមិភាគស្វយ័ត Xinjiang របស់ចិនបានធ្វើបទបង្ហាញពីការពិតជាក់ស្តែងក្នុងកិច្ចប្រជុំលើកទី៥២នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ។

-កម្មវិធីទូរទស្សន៍ក្រោមចំណងជើងថា រួមគ្នាចែករំលែកវិបុលភាពដែលផលិតដោយស្ថានីយទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងប្រព័ន្ធសារព័ត៌មានសំខាន់ៗរបស់ប្រទេសអាហ្វ្រិកចំនួន៥បានចាប់ដំណើរការជាផ្លូវការ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស