ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសស៊ីរីនិងអារ៉ាប៊ីសាអូឌីតឈានដល់គំនិតឯកភាពរួមអំពីការបើកស្ថានទូតនៃប្រទេសទាំងពីរជាថ្មីឡើងវិញ ក្រសួងការបរទេសចិនសម្តែងការសាទរចំពោះរឿងនេះ
2023-03-25 13:12:32cri
Share with:

      ថ្ងៃទី២៤ ខែមីនា ក្នុងសន្និសីទសារព័ត៌មានជាប្រចាំ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ប្រទេសចិនសាទរចំពោះរឿងដែលប្រទេសស៊ីរីនិងអារ៉ាប៊ីសាអូឌីតឈានដល់គំនិតឯកភាពរួមអំពីការបើកស្ថានទូតនៃប្រទេសទាំងពីរជាថ្មីឡើងវិញ ។

      តាមដំណឹងផ្សាយឱ្យដឹងថា នាពេលថ្មីៗកន្លងទៅនេះ ប្រទេសស៊ីរីនិងអារ៉ាប៊ីសាអូឌីតឈានដល់គំនិតឯកភាពរួមអំពីការបើកស្ថានទូតនៃប្រទេសទាំងពីរជាថ្មីឡើងវិញ តាមការប៉ាន់ប្រមាណ ស្ថានទូតនៃប្រទេសទាំងពីរនឹងដំណើរការឡើងវិញនៅចុងខែមេសា ។

      លោកស្រី Mao Ning បានថ្លែងទៀតថា ការដែលស៊ីរីវិលត្រឡប់ទៅកាន់មហាគ្រួសារអារ៉ាប់វិញ វាមានអំណោយផលដល់ប្រទេសអារ៉ាប់ក្នុងការសម្រេចបាននូវសាមគ្គីភាពនិងភាពរុងរឿង ។ ខ្ញុំសូមគូសបញ្ជាក់ម្តងទៀតថា ប្រទេសចិនគាំទ្រយ៉ាងមុតមាំដល់ប្រទេសអារ៉ាប់ក្នុងការបង្កើនសាមគ្គីភាព កិច្ចសម្របសម្រួលនិងសហការគ្នា បង្កើនភាពម្ចាស់ការខាងយុទ្ធសាស្ត្រ ក៏ដូចជារួមគ្នាជំរុញសន្តិភាព ស្ថិរភាពនិងវឌ្ឍនភាពក្នុងតំបន់ ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស