ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា សហរដ្ឋអាមេរិកមិនគ្រាន់តែចាក់សាំងលើភ្លើងប៉ុណ្ណោះទេ ថែមទាំងរារាំងការចរចាសន្តិភាពរបស់ប្រទេសដទៃទៀត តើមានបំណងអ្វី?
2023-03-25 15:32:01cri
Share with:

សំដៅចំពោះការលើកឡើងរបស់លោក John Kirby អ្នកទាក់ទងនិងសម្របសម្រួលខាងយុទ្ធសាស្ត្រនៃគណៈកម្មការសន្តិសុខជាតិនៃសេតវិមានអាមេរិកអំពីកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចរវាងចិននិងរុស្ស៊ី លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា ទំនាក់ទំនងរវាងចិននិងរុស្ស៊ីគឺមិនចូលបក្សសម្ព័ន្ធ មិនធ្វើការបដិបក្ខគ្នានិងមិនសំដៅចំពោះភាគីទីបីទេ ដូច្នេះ ការធ្វើកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមករបស់ភាគីទាំងពីរវាមានអំណោយផលដល់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាមានអំណោយផលដល់ពិភពលោកផងដែរ ។

លោកស្រី Mao Ning បានលើកឡើងថា ប្រមុខរដ្ឋរបស់ចិននិងរុស្ស៊ីរួមគ្នាចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមអំពីផែនការអភិវឌ្ឍន៍ស្តីពីទិសដៅចំណុចសំខាន់នៃកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចរវាងចិននិងរុស្ស៊ីមុនឆ្នាំ២០៣០ គឺជាការរចនាពីលំដាប់កំពូលនិងការរៀបចំចាត់ចែងចំពោះកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗរវាងប្រទេសទាំងពីរនៅដំណាក់កាលបន្ទាប់ ។

លោកស្រី Mao Ning បានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងចិននិងរុស្ស៊ីគឺមិនចូលបក្សសម្ព័ន្ធ មិនធ្វើការបដិបក្ខគ្នានិងមិនសំដៅចំពោះភាគីទីបីទេ ដូច្នេះ ភាគីទាំងពីរធ្វើកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនឹងមានអំណោយផលដល់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាមានអំណោយផលដល់ពិភពលោកផងដែរ ។ លើបញ្ហាវិបត្តិអ៊ុយក្រែន ភាគីចិនបានគោរពតាមកម្មវត្ថុនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិជាប់រហូតមក ប្រកាន់ខ្ជាប់គោលជំហរប្រកបដោយសត្យានុម័តនិងយុត្តិធម៌ ជំរុញការចរចាសន្តិភាពយ៉ាងសកម្ម ។ យើងបានដើរតួនាទីប្រកបដោយលក្ខណៈស្ថាបនាក្នុងការដោះស្រាយវិបត្តិអ៊ុយក្រែនតាមផ្លូវនយោបាយ ។ ក្រឡេកមើលសហរដ្ឋអាមេរិកវិញ វាមិនត្រឹមតែចាក់សាំងលើភ្លើងប៉ុណ្ណោះទេ ថែមទាំងក៏រារាំងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការចរចាសន្តិភាពរបស់ប្រទេសដទៃទៀត តើមានបំណងអ្វីដែរ?

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស