ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បញ្ញវន្តអង់គ្លេសដ៏ល្បីឈ្មោះថ្លែងថា គំនិតផ្តួចផ្តើមស្តីពី"ខ្សែក្រវាត់និងផ្លូវ"ផ្តល់នូវវេទិកាសម្រាប់ការអនុវត្តជាក់ស្តែងដ៏សំខាន់ដល់ការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ
2023-03-25 12:21:11cri
Share with:

   លោក Martin Jacques បញ្ញវន្តអង់គ្លេសដ៏ល្បីឈ្មោះនិងជាអ្នកជំនាញខាងបញ្ហាប្រទេសចិនបានថ្លែងក្នុងពេលផ្តល់បទសម្ភាសន៍ផ្តាច់មុខជាមួយអ្នកសារព័ត៌មាននាពេលថ្មីៗកន្លងទៅនេះថា គំនិតស្តីពីការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិនិងគំនិតផ្តួចផ្តើមស្តីពី"ខ្សែក្រវាត់និងផ្លូវ"ដែលបានលើកឡើងដោយប្រទេសចិនកាលពីឆ្នាំ ២០១៣ បានដើរតួនាទីយ៉ាងសំខាន់ក្នុងទំនាក់ទំនងអន្តរជាតិ ចំណែកគំនិតផ្តួចផ្តើមស្តីពី"ខ្សែក្រវាត់និងផ្លូវ"បានផ្តល់នូវវេទិកាសម្រាប់ការអនុវត្តជាក់ស្តែងដ៏សំខាន់ក្នុងការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ ។ នេះគឺជាគំនិតផ្តួចផ្តើមប្រកបដោយលក្ខណៈច្នៃប្រឌិតថ្មីមួយដែលមានអត្ថន័យសំខាន់ណាស់ ។

    លោក Martin Jacques បានលើកឡើងថា ខ្ញុំសម្គាល់ឃើញថា "ខ្សែក្រវាត់និងផ្លូវ"មានលក្ខណៈច្នៃប្រឌិតថ្មីណាស់ អ្វីដែលគំនិតផ្តួចផ្តើមនេះបានផ្តោតសំខាន់គឺ ប្រទេសកំពុងអភិវឌ្ឍន៍ព្រមនិងបញ្ហាថា តើប្រទេសចិនអាចបង្កើតការប្រាស្រ័យទាក់ទងជាមួយប្រទេសកំពុងអភិវឌ្ឍន៍តាមរបៀបណា ជាពិសេសគឺ ឆ្លងតាមរយៈការលើកទឹកចិត្តដល់ការកសាងហេដ្ឋារចនាសម័្ពន្ធដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍ឱ្យទទួលបានការអភិវឌ្ឍ ។ ព្រមពេលជាមួយគ្នានេះ វាមិនត្រឹមតែលែងសំដៅចំពោះប្រទេសកំពុងអភិវឌ្ឍន៍ប៉ុណ្ណោះទេ ថែមទាំងអឺរ៉ុបក៏នឹងទទួលបានផលប្រយោជន៍ពីគំនិតផ្តួចផ្តើមនេះផងដែរ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស