ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា៖ជានិច្ចកាល ប្រទេសចិនតែងតែងផ្តួចផ្តើមនិងជំរុញកិច្ចកសាងសេដ្ឋកិច្ចពិភពលោកបែបបើកចំហ
2023-03-25 12:21:55cri
Share with:

    កាលពីថ្ងៃទី ២៤ ខែមីនា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ។ មានអ្នកសារព័ត៌មានសួរថា៖ តាមការផ្សាយដំណឹងឱ្យដឹងថា ពេលថ្មីៗនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសជាសាធារណៈថា ការអភិវឌ្ឍរបស់ប្រទេសចិនបាននិងកំពុងធ្វើឱ្យកម្ពុជាព្រមទាំងអាស៊ានទាំងមូលទទួលបានផលប្រយោជន៍ពីការនេះ ហើយគ្មាននរណាម្នាក់អាចចុះខ្សោយឬរារាំងដល់ការអភិវឌ្ឍរបស់ប្រទេសចិនបានទេ ។ លោកបានសង្កត់ធ្ងន់ថា ការប្រកួតប្រជែងដ៏អាក្រក់គ្រាន់តែនឹងបណ្តាលឱ្យកើតមានការវាយប្រហារគ្នាទៅវិញទៅមកប៉ុណ្ណោះ មានតែបង្កើនកិច្ចសហប្រតិបត្តិការទើបអាចសម្រេចបាននូវការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ។ ហេតុនេះហើយ កម្ពុជានឹងមិនឃុបឃិតគ្នាជាមួយប្រទេសណាមួយដើម្បីទប់ស្កាត់និងគាបសង្កត់លើប្រទេសមួយទៀតនោះទេ ។ តើភាគីចិនមានការអធិប្បាយយ៉ាងដូចម្តេចត្រង់ចំណុចនេះ ?

    លោកស្រី Mao Ning បានលើកឡើងថា ពួកយើងបានកត់សម្គាល់ឃើញនូវការបង្ហាញឥរិយាបថរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាដែលបានឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវសំឡេងពិតប្រាកដរបស់ប្រទេសក្នុងតំបន់ ពោលគឺ ត្រូវមានសន្តិភាព តែមិនត្រូវបង្កការប៉ះទង្គិច ត្រូវធ្វើកិច្ចសហប្រតិបត្តិការ តែមិនត្រូវធ្វើបដិបក្ខនឹងគ្នា ក៏ដូចជាប្រឆាំងនឹងការគំរាមកំហែងនិងអនុត្តរភាព ។ ប្រការនេះក៏បានបង្ហាញយ៉ាងពេញលេញដែរថា ការឃុបឃិតជាមួយគ្នាដើម្បីបង្កើតជាក្រុមសម័្ពន្ធតូច ការបង្ខំឱ្យជំរុញ"ការផ្តាច់ទំនាក់ទំនងនិងផ្តាច់ខ្សែសង្វាក់"ក្នុងតំបន់គឺ មិនអាចទទួលបានការគាំទ្រនោះទេ ។ ជានិច្ចកាល ប្រទេសចិនតែងតែងផ្តួចផ្តើមនិងជំរុញកិច្ចកសាងសេដ្ឋកិច្ចពិភពលោកបែបបើកចំហ ក៏ដូចជានឹងពន្លឿនការបើកទូលាយចំពោះក្រៅប្រទេសប្រកបដោយកម្រិតខ្ពស់និងជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ដើម្បីផ្តល់កម្លាំងចលករប្រកបដោយនិរន្តរភាពសម្រាប់ការងើបឡើងវិញនិងកំណើននៃសេដ្ឋកិច្ចពិភពលោកដែលបូករួមទាំងប្រទេសជិតខាងផងដែរ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស