ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកជំនាញប្រទេសចិននិងបរទេសយល់ឃើញថា ទម្រង់ប្រជាធិបតេយ្យរបស់ប្រទេសចិនបានបង្កើតគំរូថ្មីសម្រាប់ពិភពលោក
2023-03-24 14:41:26cri
Share with:

      ថ្ងៃទី២៣ខេមីនា  វេទិកាអន្តរជាតិស្តីពី"ប្រជាធិបតេយ្យ៖ តម្លៃរួមនៃមនុស្សជាតិ"លើកទី បានសម្ពោធបើកនៅទីក្រុងប៉េកាំង។ ភ្ញៀវចំនួនជាង៣រយនាក់ដែលមកពីជាង១រយប្រទេសនិងតំបន់បានចូលរួមក្នុងវេទិកាតាមវិធី"អនឡាញនិងនៅនឹងកន្លែង" ភ្ងៀវដែលចូលរួមវេទិកាបានថ្លែងថា  ទម្រង់ប្រជាធិបតេយ្យរបស់ប្រទេសចិនបានបង្កើតគំរូថ្មីសម្រាប់ពិភពលោក។

      លោកFred Mmembe ប្រធានគណបក្សសង្គមនិយមប្រទេសZambiaយល់ឃើញថា “ឥឡូវនេះ យើងអាចនិយាយដោយមានជំនឿចិត្តលើខ្លួនឯងថា   គ្រប់ផ្លូវឆ្ពោះទៅរកវឌ្ឍនភាពនិងគ្រប់ផ្លូវដែលមានអំណោយផលដល់ការរីកចំរើនរបស់មនុស្សជាតិ គឺពិតជាអាចមើលឃើញនៅក្នុងទីក្រុងប៉េកាំង  នេះហើយក៏ជាគំរូមួយដែលប្រទេសចិនបានបង្កើតសម្រាប់យើងនៅថ្ងៃនេះដែរ។

       លោកYukioHatoyamaអតីតនាយករដ្ឋមន្ត្រីជប៉ុនបានចង្អុលបង្ហាញថា “តាមការពិត  ទស្សនៈតម្លៃមិនមែនជាបញ្ហាទេ   ប៉ុន្តែបើសិនជាទស្សនៈតម្លៃដូចជាលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សជាដើមបានបញ្ចូលទៅក្នុងវិស័យការទូតដោយហួសហេតុនោះ វាមុខជានឹងបណ្តាលឱ្យមានការរើសអើងនិងការច្រានចោលប្រទេសដែលមានទស្សនៈតម្លៃខុសគ្នាជាមិនខាន។ ទង្វើបែបនេះនឹងបង្កជាផលប៉ះពាល់ដល់ភាពរុងរឿងនៃពិភពលោក៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស