ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតនូវកិច្ចសហប្រតិបត្តិការផ្នែកនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររវាងអាមេរិក អង់គ្លេសនិងអូស្ត្រាលី៖ កុំបើកប្រអប់Pandoraនៃការរីកសាយភាយអាវុធនុយក្លេអ៊ែរ!
2023-03-24 14:29:52cri
Share with:

    នៅថ្ងៃទី២៣ខែមីនា  លោកWangWenbinអ្នកនាំពាក្យក្រសួងការបរទេសចិនបានចង្អុលបង្ហាញនៅពេលឆ្លើយសំណួរក្នុងសន្និសីទកាសែតជាប្រចាំថា  អាមេរិក អង់គ្លេសនិងអូស្ត្រាលីបានបង្កើតក្រុម"Anglo-Saxon"ដោយបានជំរុញយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការផ្នែកនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ហើយគំរាមកំហែងដល់អង្គការថាមពលបរមាណូអន្តរជាតិឱ្យមានការយល់ព្រម ។ ប្រទេសចិនបានសម្តែងការព្រួយបារម្មយ៉ាងខ្លាំងនិងមានគោលជំហរប្រឆាំងយ៉ាងដាច់ខាត។

      លោកWangWenbinបានថ្លែងថា "ក្នុងកិច្ចសហប្រតិបត្តិការផ្នែកនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររវាងអាមេរិក អង់គ្លេសនិងអូស្ត្រាលី អាមេរិកនិងអង់គ្លេសដែលជាប្រទេសមានអាវុធនុយគ្លេអ៊ែរបានផ្ទេរសារធាតុអ៊ុយរ៉ាញ៉ូមថ្នាក់អាវុធជាច្រើនតោនដែលមានកម្រិតកំហាប់លើសពី៩០ភាគរយទៅកាន់ប្រទេសអូស្ត្រាលីដែលជាប្រទេសគ្មានអាវុធនុយក្លេអ៊ែរ  ហានិភ័យនៃការរីកសាយភាយនុយក្លេអ៊ែរនេះ គឺច្បាស់លាស់ជាក់ស្តែងណាស់។

      លោកWangWenbinបានគូសបញ្ជាក់ទៀតថា ភាគីចិនអំពាវនាវឱ្យរដ្ឋសមាជិកទាំងអស់នៃអង្គការថាមពលបរមាណូអន្តរជាតិស្វែងរកមធ្យោបាយដោះស្រាយអំពីបញ្ហាធានានិងត្រួតពិនិត្យពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងបី   ការពារយ៉ាងម៉ឺងម៉ាត់នូវប្រព័ន្ធមិនរីកសាយភាយអាវុធនុយក្លេអ៊ែរអន្តរជាតិ ក៏ដូចជាគាំពារសន្តិភាពនិងសន្តិសុខអន្តរជាតិ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស