ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងពាណិជ្ជកម្មចិនបញ្ជាក់ថា ចិនបានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រេស៊ីលក្នុងរយៈពេល ១៤ ឆ្នាំជាប់ៗគ្នា
2023-03-24 14:12:18cri
Share with:

    លោក Luiz Inácio Lula da Silva ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីលនឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ៣១ ខែមីនាខាងមុខនេះ  កាលពីថ្ងៃទី ២៣ ខែមីនានេះ លោកស្រី Shu Jueting អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានលើកឡើងក្នុងពេលឆ្លើយសំណួរពាក់ព័ន្ធថា នៅឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងប្រេស៊ីលបានឡើងដល់ ១ សែន ៧ ម៉ឺន ១ ពាន់ ៤ រយ ៩០ លានដុល្លារអាមេរិកដែលធ្វើឱ្យចិនបានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រេស៊ីលក្នុងរយៈពេល ១៤ ឆ្នាំជាប់ៗគ្នា 

    លោកស្រី Shu Jueting បានលើកឡើងថា ប្រទេសចិននិងប្រេស៊ីលជាដៃគូសេដ្ឋកិច្ចនិងពាណិជ្ជកម្មដ៏សំខាន់ទៅវិញទៅមក  ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់មេដឹកនាំនៃប្រទេសទាំងពីរ ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងប្រេស៊ីលមានភាពកាន់តែស៊ីជម្រៅជាបន្តបន្ទាប់ ពាណិជ្ជកម្មទ្វេភាគីបានរីកចម្រើនជាលំដាប់ ក៏ដូចជាកិច្ចសហប្រតិបតិ្តការផ្នែកវិនិយោគមានភាពរស់រវើកពីមួយថ្ងៃទៅមួយថ្ងៃ 

អ្នកបកប្រែ:魏伟
ប្លុកពិសេស