ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា៖សហរដ្ឋអាមេរិកគួរតែបញ្ឈប់ការលូកដៃក្នុងកិច្ចការតៃវ៉ាន់ ហើយបញ្ឈប់ការបង្កនូវភាពតានតឹងថ្មីនៃស្ថានភាពនៅច្រកសមុទ្រតៃវ៉ាន់
2023-03-24 14:13:07cri
Share with:

    កាលពីថ្ងៃទី ២៣ ខែមីនា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ។ មានអ្នកសារព័ត៌មានសួរសំណួរស្តីពីពាក្យសម្តីអវិជ្ជមានរបស់ លោក Blinken រដ្ឋមន្រ្តីការបរទេសអាមេរិកពាក់ព័ន្ធនឹងបញ្ហាតំបន់តៃវ៉ាន់ ។

    លោក Wang Wenbin បានលើកឡើងថា តៃវ៉ាន់គឺជាតៃវ៉ាន់របស់ចិន ការដោះស្រាយបញ្ហាតំបន់តៃវ៉ាន់ជារឿងរបស់ជនជាតិចិនខ្លួនឯងដែលចាំបាច់ត្រូវសម្រេចដោយប្រជាជនចិនខ្លួនឯង ។ ពួកយើងបាននិងកំពុងធ្វើកិច្ចខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីសម្រេចបាននូវអនាគតនៃការបង្រួបបង្រួមប្រទេសជាតិដោយសន្តិវិធីដោយចិត្តស្មោះបំផុត ប៉ុន្តែពួកយើងមិនសន្យាចំពោះការបោះបង់ចោលការប្រើប្រាស់កម្លាំងបាយជាដាច់ខាត ក៏ដូចជារក្សាជម្រើសដែលនឹងចាត់រាល់វិធានការដ៏ចាំបាច់ទាំងអស់ អ្វីដែលប្រទេសចិនសំដៅចំពោះគឺ កិច្ចជ្រៀតជ្រែករបស់កម្លាំងខាងក្រៅនិងកម្លាំងអបគមន៍ចង់ឱ្យតៃវ៉ាន់ឯករាជ្យមួយចំនួនតូច ក៏ដូចជាសកម្មភាពបំបែកបំបាក់របស់ពួកគេផងដែរ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស