ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា៖ប្រទេសចិនរីករាយបង្កើតទំនាក់ទំនងទ្វេភាគីជាមួយហុងឌូរ៉ាសលើមូលដ្ឋានសមភាពនិងគោរពគ្នាទៅវិញទៅមក
2023-03-24 14:13:48cri
Share with:

    កាលពីថ្ងៃទី ២៣ ខែមីនា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងពេលឆ្លើយសំណួរអំពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសហុងឌូរ៉ាសនៅប្រទេសចិនថា ប្រទេសចិនសូមស្វាគមន៍ចំពោះការសម្តែងអាកប្បកិរិយាយ៉ាងសកម្មនៃរដ្ឋាភិបាលហុងឌូរ៉ាសអំពីបំណងអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសចិន ហើយរីករាយបង្កើតនិងអភិវឌ្ឍទំនាក់ទំនងទ្វេភាគីជាមួយហុងឌូរ៉ាសលើមូលដ្ឋានសមភាពនិងគោរពគ្នាទៅវិញទៅមក ។

    លោក Wang Wenbin បានសង្កត់ធ្ងន់ថា ពេលថ្មីៗកន្លងទៅនេះ លោក Eduardo Reina រដ្ឋមន្ត្រីការបរទេសហុងឌូរ៉ាសបានលើកឡើងក្នុងពេលផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មានថា ការសម្រេចចិត្តរបស់លោកស្រី Xiomara Castro ប្រធានាធិបតីហុងឌូរ៉ាសស្តីពីការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសចិន គឺសមស្របនឹងនិន្នាការជាទូទៅនៃពិភពលោក ហើយក៏ជាសេចក្តីសម្រេចចិត្តដែលធ្វើឡើងដោយគិតពិចារណាពីសភាពការណ៍ជាក់ស្តែងរបស់ប្រទេសហុងឌូរ៉ាសខ្លួនឯងផងដែរ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស