ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា គំនិតស្តីពីសហគមន៍រួមវាសនានៃមនុស្សជាតិបានក្លាយជាទង់ចង្អុលចរន្តយុគសម័យនិងទិសដៅវិវឌ្ឍទៅមុខរបស់មនុស្សជាតិ
2023-03-24 14:51:06cri
Share with:

កាលពីថ្ងៃទី២៣ខែមីនា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ។

លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា ១០ឆ្នាំមុន លោកប្រធានរដ្ឋចិន Xi Jinping បានគិតពិចារណាយ៉ាងស៊ីជម្រៅអំពីបញ្ហាសំខាន់ដូចជា តើត្រូវកសាងពិភពលោកបែបណាមួយ និងកសាងពិភពលោកនេះយ៉ាងដូចម្តេចជាដើម ដូច្នេះ លោកបានលើកឡើងប្រកបដោយលក្ខណៈច្នៃប្រឌិតអំពីការបង្កើតសហគមន៍រួមវាសនានៃមនុស្សជាតិ ។ ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ ការបង្កើតសហគមន៍រួមវាសនានៃមនុស្សជាតិបានប្រែពីគំនិតទៅជាការអនុវត្តជាក់ស្តែង ពីទស្សនទានប្រែទៅជាការពិតជាក់ស្តែង ពោលគឺទទួលបានសមិទ្ធផលដ៏ធំសំខាន់ដែលប្រកបដោយលក្ខណៈត្រួសត្រាយដោយគ្រប់ជ្រុងជ្រោយ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស