ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា ភាគីអាមេរិកគួរលុបចោលការដំឡើងពន្ធគយចំពោះប្រទេសចិនក្នុងពេលឆាប់ៗ ក៏ដូចជាបញ្ឈប់ការដាក់កំហិតផ្នែកពាណិជ្ជកម្មដែលសំដៅចំពោះសហគ្រាសចិន
2023-03-24 15:05:53cri
Share with:

      ក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៃក្រសួងពាណិជ្ជកម្មចិនដែលបើកធ្វើនៅថ្ងៃទី២៣ខែមីនា លោកស្រីShuJuetingអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានគូសបញ្ជាក់ម្តងទៀតថា ធាតុពិតនៃកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មគឺផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ។ ភាគីអាមេរិកគួរតែលុបចោលពន្ធគយលេខ"៣០១"ដែលអាមេរិកបានដំឡើងចំពោះប្រទេសចិនក្នុងពេលឆាប់ៗ បន្ធូរបន្ថយការហាមឃាត់ការនាំចេញចំពោះប្រទេសចិន បញ្ឈប់ការដាក់កំហិតផ្នែកពាណិជ្ជកម្មដែលសំដៅចំពោះសហគ្រាសចិន ដើម្បីបង្កើតល័ក្ខខ័ណ្ឌមានអំណោយផលដល់ការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មរបស់សហគ្រាសនៃប្រទេសទាំងពីរនិងកាត់បន្ថយឱនភាពពាណិជ្ជកម្មចំពោះប្រទេសចិន។

      លោកស្រីShuJuetingអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា វិធានការពន្ធគយលេខ"៣០១”របស់អាមេរិកគឺជាទង្វើឯកតោនិយមនិងការពារនិយមខាងពាណិជ្ជកម្មសុទ្ធសាធ ដែលបានរំខានយ៉ាងធ្ងន់ធ្ងរដល់ការធ្វើឡើងជាប្រក្រតីនៃសកម្មភាពពាណិជ្ជកម្មទ្វេភាគីរវាងចិននិងតអាមេរិក ក៏ដូចជាបំផ្លាញដល់ស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល ហើយពាណិជ្ជករនាំចូលនិងអ្នកប្រើប្រាស់អាមេរិកក៏រងផលប៉ះពាល់ពីរឿងនេះផងដែរ។ នៅពេលមុននេះ ក្រុមអ្នកជំនាញនៃអង្គការពាណិជ្ជកម្មពិភពលោកបានចាត់ទុកថា វិធានការពន្ធគយលេខ"៣០១"បានល្មើសនឹងច្បាប់កំណត់របស់អង្គការពាណិជ្ជកម្មពិភពលោក៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស