ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនសង្ឃឹមថា អាមេរិកនឹងកែតម្រូវពាក្យសំដីនិងទង្វើខុសឆ្គងដែលបានប្រឆាំងនឹងសន្តិភាព ដូចជាចេតនាញុះញង់និងទម្លាក់ទំនួលខុសត្រូវឱ្យគេជាដើម
2023-03-24 14:39:31cri
Share with:

    ថ្ងៃទី២៣ ខែមីនា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានរំពឹងថា អាមេរិកនឹងកែតម្រូវពាក្យសំដីនិងទង្វើខុសឆ្គងដែលបានប្រឆាំងនឹងសន្តិភាព ដូចជាចេតនាញុះញង់និងទម្លាក់ទំនួលខុសត្រូវឱ្យគេជាដើម ក្នុងន័យរួមសហការជាមួយសហគមន៍អន្តរជាតិ ធ្វើកិច្ចខិតខំប្រឹងប្រែងពិតប្រាកដ ដើម្បីជំរុញការដោះស្រាយវិបតិ្តអ៊ុយក្រែនតាមផ្លូវនយោបាយនិងកិច្ចសន្ទនា ។

តាមដំណឹងឱ្យដឹងថា នាពេលថ្មីៗកន្លងទៅនេះ លោក  Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបានថ្លែងថា ចិនកំពុងតាមដានយ៉ាងដិតដល់នូវប្រតិកម្មរបស់ពិភពលោកចំពោះវិបតិ្តអ៊ុយក្រែន ប៉ុន្តែគិតរហូតដល់បច្ចុប្បន្ននេះ ចិននៅតែមិនទាន់ធ្វើហួសពីខ្សែបន្ទាត់ក្រហម ពោលគឺមិនបានផ្តល់ជំនួយដ៏សាហាវសម្រាប់ប្រល័យជីវិតដល់រុស្ស៊ីនោះទេ ។

ពេលឆ្លើយសំណួរពាក់ព័ន្ធ លោក Wang Wenbing បានលើកឡើងថា សច្ចធម៌គឺស្ថិតក្នុងដួងចិត្តរបស់មនុស្សទូទៅ ខណៈពេលប្រទេសចិនកំពុងធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាព អាមេរិកបែរជាប្រកាសថា នឹងផ្តល់បរិក្ខារសព្វាវុធក្នុងតម្លៃ៣៥០លានដុល្លារអាមេរិកទៀត ។ តើអ្នកណាញុះញង់ដោយចេតនា អ្នកណានិយាយជំរុញការផ្សះផ្សានិងការចរចាសន្តិភាព គឺអ្នកផងទាំងពួងបានមើលឃើញយ៉ាងច្បាស់រួចហើយ ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស