ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ដោយសារមិនពេញចិត្តចំពោះរបាយការណ៍ស៊ើបអង្កេតនៃរដ្ឋាភិបាល បានជាប្រជាជនស្នាក់នៅតំបន់ដែល “រថភ្លើងផ្ទុកសារធាតុពុល”រអិលធ្លាក់ផ្លូវនោះបានអញ្ជើញបុគ្គលិកស៊ើបអង្កេតដ៏ឯករាជ្យទៅធ្វើតេស្តសារធាតុគីមី
2023-03-24 15:01:01cri
Share with:

ពេលថ្មីៗកន្លងទៅនេះ ទស្សនាវដ្តីNature របស់អាមេរិកបានចេញផ្សាយអត្ថបទមួយដោយលើកឡើងថា ដោយសារមិនពេញចិត្តចំពោះរបាយការណ៍ស៊ើបអង្កេតពាក់ព័ន្ធនឹងឧប្បត្តិហេតុដែល រថភ្លើងផ្ទុកសារធាតុពុលរអិលធ្លាក់ផ្លូវកាលពីខែកុម្ភៈដែលប្រកាសដោយរដ្ឋាភិបាល ប្រជាជនស្នាក់នៅក្រុង EAST PALESTINE រដ្ឋ Ohio បានអញ្ជើញបុគ្គលិកស៊ើបអង្កេតឯករាជ្យមួយចំនួនទៅធ្វើតេស្តកម្រិតសារធាតុគីមីពុលដែលបន្សល់ទុកក្នុងបរិស្ថានក្នុងតំបន់ ។

អត្ថបទលើកឡើងថា ប្រជាជនក្នុងតំបន់ជាច្រើនបានកើតមានរោគសញ្ញាដូចជា ឈឺក្បាល អាឡែកស៊ីលើស្បែកនិងការពិបាកដកដង្ហើមជាដើមបន្ទាប់ពីកើតហេតុការណ៍នេះ ។ ប៉ុន្តែរបាយការណ៍រដ្ឋាភិបាលបានអះអាងជាប់រហូតថា សារធាតុគីមីពុលក្នុងបរិស្ថានក្នុងតំបន់គឺមានកម្រិតទាបណាស់ហើយគ្មានផលវិបាកដល់សុខភាពមនុស្សទេ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស