ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនរំពឹងថា រដ្ឋសមាជិកលោកខាងលិចនៃក្រុមប្រឹក្សាសន្តិសុខនឹងធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មដើម្បីមូលមតិជាឯកច្ឆន្ទអំពីសេចក្តីសម្រេចចិត្តស្តីពីបញ្ហាបំពង់បង្ហូរឧស្ម័ន"Nord Stream”
2023-03-23 12:00:45cri
Share with:

      ទាក់ទិននឹងរឿងដែលរដ្ឋសមាជិកលោកខាងលិចនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដូចជាអាមេរិកជាដើមបានលើកមតិយោបល់ខុសគ្នាចំពោះការបង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យអន្តរជាតិអំពីបញ្ហាបំពង់បង្ហូរឧស្ម័ន"Nord Stream” លោកWangWenbinអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅថ្ងៃទី២២ខែមីនាថា រំពឹងថា ពួកគេអាចលះបង់ចោលផលប្រយោជន៍បុគ្គលខាងភូមិសាស្រ្តនយោបាយ ហើយធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មដើម្បីធ្វើឱ្យក្រុមប្រឹក្សាសន្តិសុខបានមូលមតិជាឯកច្ឆន្ទអំពីសេចក្តីសម្រេចចិត្តពាក់ព័ន្ធក្នុងពេលឆាប់ៗ។

     លោកWangWenbinបានថ្លែងថា ហេតុការណ៍ផ្ទុះបំពង់បង្ហូរឧស្ម័នធម្មជាតិ"Nord Stream”មានឥទ្ធិពលយ៉ាងខ្លាំង សមាជិកភាគច្រើននៃសហគមន៍អន្តរជាតិបានអំពាវនាវឱ្យធ្វើការស៊ើបអង្កេតរកការពិត ។ ភាគីចិនគាំទ្រក្រុមប្រឹក្សាសន្តិសុខធ្វើការពិគ្រោះពិភាក្សាអំពីបញ្ហាពាក់ព័ន្ធ ហើយរដ្ឋសមាជិកដែលជាប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួននៃក្រុមប្រឹក្សាសន្តិសុខក៏បានលើកឡើងនូវមតិនិងសំណើដ៏សមហេតុផលផងដែរ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស