កាលពីថ្ងៃទី ២២ ខែមីនា តាមម៉ោងក្នុងតំបន់ ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកបានសម្រួលបញ្ចុះការប៉ាន់ប្រមាណចំពោះអត្រាកំណើននៃផលិតផលក្នុងស្រុកសរុប(GDP)នៅឆ្នាំ ២០២៣ របស់អាមេរិកមកនៅត្រឹម ០,៤ ភាគរយ ១,២ ភាគរយសម្រាប់ឆ្នាំ ២០២៤ ព្រមទាំងដំឡើងការប៉ាន់ប្រមាណចំពោះអត្រាកំណើននៃផលិតផលក្នុងស្រុកសរុប(GDP)នៅឆ្នាំ ២០២៥ របស់អាមេរិកដល់ ១,៩ ភាគរយ ។ ចំណែកការប៉ាន់ប្រមាណចំពោះអត្រាកំណើននៃផលិតផលក្នុងស្រុកសរុប(GDP)របស់អាមេរិកក្នុងរយៈពេលយូរ គឺ ១,៨ ភាគរយ ។
លើសពីនេះទៅទៀត ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកបានសម្រួលបញ្ចុះការប៉ាន់ប្រមាណចំពោះអត្រាបាត់បង់ការងារនៅឆ្នាំ ២០២៣ មកនៅត្រឹម ៤,៥ ភាគរយនិង ៤,៦ ភាគរយសម្រាប់ឆ្នាំ ២០២៤ ព្រមទាំងដំឡើងការប៉ាន់ប្រមាណចំពោះអត្រាបាត់បង់ការងារនៅឆ្នាំ ២០២៥ ដល់ ៤,៦ ភាគរយ ចំណែកការប៉ាន់ប្រមាណចំពោះអត្រាបាត់បង់ការងាររយៈពេលយូរ គឺ ៤,០ ភាគរយ ៕