ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅរុស្ស៊ី និងធ្វើមាតុភូមិនិវត្តន៍ដល់ក្រុងប៉េកាំង
2023-03-23 10:32:25cri
Share with:

      យប់ថ្ងៃទី២២ខែមីនា លោក Xi Jinping ប្រធានរដ្ឋចិន បានធ្វើមាតុភូមិនិវត្តន៍ដល់ក្រុងប៉េកាំង បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសរុស្ស៊ី ។

     មន្ត្រីអមដំណើរ មានដូចជា លោក Cai Qi សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធាននៃការិយាល័យមជ្ឈិមចិន លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានការិយាល័យនៃគណៈកម្មការកិច្ចការទូតរបស់មជ្ឈិមចិន និងលោក Qin Gang សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនជាដើម បានធ្វើមាតុភូមិនិវត្តន៍ជាមួយគ្នាតាមយន្តហោះពិសេស ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស