សភាស៊ុយអែតអនុម័តឱ្យប្រទេសខ្លួនចូលជាសមាជិកនៃអង្គការណាតូ
2023-03-23 11:30:16cri
Share with:
ថ្ងៃទី២២ខែមីនា សភាស៊ុយអែតបានបោះឆ្នោតអនុម័តលើសេចក្តីស្នើច្បាប់នៃរដ្ឋាភិបាលស្តីពីការដែលស៊ុយអែតសុំចូលជាសមាជិកអង្គការណាតូ ។ ក្នុងការបោះឆ្នោតលើកនេះ មានសំឡេងឆ្នោត២៦៩សំឡេងយល់ព្រម និង៣៧សំឡេងប្រឆាំង និងមានសមាជិកសភា៤៣រូបទៀតអវត្តមាន ។
កាលពីខែឧសភាឆ្នាំ២០២២ ស៊ុយអែតនិងហ្វាំងឡង់បានស្នើសុំចូលជាសមាជិកអង្គការណាតូក្នុងពេលដំណាលគ្នា ។ តាមការកំណត់ អង្គការណាតូអាចបញ្ចូលសមាជិកថ្មីលុះត្រាតែក្រោមបុរេលក្ខខណ្ឌដែលរដ្ឋសមាជិកចាស់ចំនួន៣០សុទ្ធតែឯកភាព ៕