ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖អ្វីដែលហៅថា "របងការពារ"របស់ភាគីអាមេរិកវាគឺជាទង្វើបំបិទខាងបច្ចេកវិទ្យានិងការគាំពារនិយមសុទ្ធសាធ !
2023-03-23 12:42:23cri
Share with:

    លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី ២២ ខែមីនាថា អ្វីដែលហៅថា "របងការពារ"របស់ភាគីអាមេរិកវាគឺជាទង្វើបំបិទខាងបច្ចេកវិទ្យានិងការគាំពារនិយមសុទ្ធសាធ ។

    សូមបញ្ជាក់ថា តាមការកំណត់ជាក់លាក់នៃសេចក្តីព្រាងច្បាប់ស្តីពីវត្ថុពាក់កណ្តាលចម្លងរបស់សហរដ្ឋអាមេរិកដែលចេញដោយក្រសួងពាណិជ្ជកម្មអាមេរិកបានឱ្យដឹងថា នៅពេលដែលសហគ្រាសដែលទទួលបានប្រាក់ឧបត្ថម្ភកធនធ្វើការលក់ដូរធំៗដូចជា ការបង្កើនផលិតកម្មនៃវត្ថុពាក់កណ្តាលចម្លងជាដើមជាមួយប្រទេសមួយចំនួនដែលបូករួមទាំងប្រទេសចិនផងដែរក្នុងរយៈពេល ១០ ឆ្នាំខាងមុខនេះ ត្រូវបង្វិលឧបត្ថម្ភកធនទាំងអស់មកវិញ ។

    ពេលឆ្លើយសំណួរពាក់ព័ន្ធរបស់អ្នកសារព័ត៌មាន លោក Wang Wenbin បានលើកឡើងថា ដើម្បីគាំពារឋានៈអនុត្តរភាពរបស់ខ្លួន សហរដ្ឋអាមេរិកបានប្រើប្រាស់គំនិតសន្តិសុខជាតិដោយខុសទំនងជាបន្តបន្ទាប់ព្រមទាំងចាត់វិធានការស្តីពីការដាក់កំហិតលើការនាំចេញដោយផ្តេសផ្តាស រហូតដល់មិនស្តាយពីការលះបង់ចោលផលប្រយោជន៍របស់សម្ព័ន្ធមិត្ត ក៏ដូចជាបង្ខិតបង្ខំឱ្យប្រទេសមួយចំនួនរារាំងនិងទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន ដែលបានល្មើសយ៉ាងធ្ងន់ធ្ងរនូវក្រឹត្យក្រមសេដ្ឋកិច្ចទីផ្សារនិងគោលការណ៍ស្តីពីការប្រកួតប្រជែងដោយយុត្តិធម៌ ក៏ដូចជារារាំងយ៉ាងខ្លាំងដល់ការងើបឡើងវិញនិងការអភិវឌ្ឍនៃសេដ្ឋកិច្ចពិភពលោក ។ ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះរឿងនេះ ហើយបានលើកការប្រឆាំងតវ៉ាយ៉ាងម៉ឺងម៉ាត់ទៅកាន់អាមេរិកជាច្រើនលើករួចហើយ ។ ប្រទេសចិននឹងបន្តគាំពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសចិនយ៉ាងដាច់ខាត ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស