ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហរដ្ឋអាមេរិកចោទជាមន្ទិលសង្ស័យចំពោះគោលជំហររបស់ចិនលើបញ្ហាអ៊ុយក្រែន ក្រសួងការបរទេសចិនឆ្លើយតបថា តើការបញ្ជូនអាវុធទៅកាន់សមរភូមិអ៊ុយក្រែនឥតឈប់ឈរទើបជារឿងយុត្តិធម៌មែនទេ ?
2023-03-23 12:41:46cri
Share with:

    ទាក់ទិននឹងការលើកឡើងពាក់ព័ន្ធរបស់លោក John Kirby ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានអាមេរិកដែលចោទជាមន្ទិលសង្ស័យចំពោះគោលជំហររបស់ចិនលើបញ្ហាអ៊ុយក្រែន លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានសង្កត់ធ្ងន់នៅពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី ២២ ខែមីនាថា ភាគីចិនសូមដាស់តឿនអាមេរិកឱ្យគិតពិចារណានិងពិនិត្យមើលពីតួនាទីរបស់ខ្លួនក្នុងបញ្ហាអ៊ុយក្រែន ក៏ដូចជាកែតម្រូវកំហុសរបស់ខ្លួនដែលចាក់សាំងលើភ្លើង ហើយបញ្ឈប់ការទម្លាក់កំហុសទៅលើប្រទេសចិន ។

    លោក Wang Wenbin បានលើកឡើងថា សហរដ្ឋអាមេរិកអះអាងថា គោលជំហររបស់ចិន គឺមិនយុត្តិធម៌ទេ អ៊ីចឹងតើការបញ្ជូនអាវុធទៅកាន់សមរភូមិអ៊ុយក្រែនឥតឈប់ឈរទើបជារឿងយុត្តិធម៌មែនទេ ? តើការធ្វើឲ្យការប៉ះទង្គិចឡើងកម្ដៅឥតឈប់ឈរទើបជារឿងយុត្តិធម៌មែនទេ ?

    លោក Wang Wenbin បានលើកឡើងទៀតថា ទាក់ទិននឹងបញ្ហាអ៊ុយក្រែន ប្រទេសចិននឹងបន្តឈរនៅម្ខាងនៃសន្តិភាពយ៉ាងមុតមាំ ឈរនៅម្ខាងនៃការធ្វើកិច្ចសន្ទនាដោយសន្តិភាព ក៏ដូចជាឈរនៅម្ខាងនៃភាពត្រឹមត្រូវនៃប្រវតិ្តសាស្ត្រ ហើយរួមសហការជាមួយសហគមន៍អន្តរជាតិដើម្បីដើរតួនាទីមានលក្ខណៈស្ថាបនាក្នុងការបន្តជំរុញការដោះស្រាយបញ្ហាអ៊ុយក្រែនតាមវិធីនយោបាយ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស