ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សិក្ខាសាលាក្រោមប្រធានបទ “ការធ្វើទំនើបកម្មតាមបែបផែនចិននិងកាលានុវត្តភាពថ្មីរបស់ពិភពលោក”នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបើកធ្វើនៅសិង្ហបុរីដោយផ្តោតលើការអភិវឌ្ឍរួមរវាងចិននិងប្រទេសអាស៊ីអាគ្នេយ៍
2023-03-23 11:26:12cri
Share with:

កាលពីថ្ងៃទី២១ខែមីតាមម៉ោងក្នុងតំបន់ សិក្ខាសាលាក្រោមប្រធានបទការធ្វើទំនើបកម្មតាមបែបផែនចិននិងកាលានុវត្តភាពថ្មីរបស់ពិភពលោកដែលសហការរៀបចំដោយទីស្នាក់ការប្រចាំនៅអាស៊ីប៉ាស៊ីហ្វិកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងសហគ្រាសទុនចិននៅសិង្ហបុរីបានបើកធ្វើដោយជោគជ័យនៅសិង្ហបុរី ។ ភ្ញៀវកិត្តិយសដែលចូលរួមសិក្ខាសាលានេះបានសម្គាល់ជាឯកភាពថា ការធ្វើទំនើបកម្មតាមបែបផែនចិនជាឱកាសដ៏សំខាន់សម្រាប់ប្រទេសអាស៊ីអាគ្នេយ៍ពន្លឿនការអភិវឌ្ឍ ហើយការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ចិននឹងក្លាយជាកម្លាំងចលករសម្រាប់ជំរុញសេដ្ឋកិច្ចប្រទេសអាស៊ីអាគ្នេយ៍ឱ្យរីកចម្រើនយ៉ាងឆាប់រហ័ស ។

លោក Fu Chuanyong សេដ្ឋវិទូជាន់ខ្ពស់នៃការិយាល័យសិក្សាស្រាវជ្រាវអំពីម៉ាក្រូសេដ្ឋកិច្ចរបស់អាស៊ាននិងចិន ជប៉ុននិងកូរ៉េខាងត្បូងបានលើកឡើងថា ក្នុងរយៈពេល៤៥ឆ្នាំកន្លងទៅនេះ ចិនបានចាត់ទុកកំណែទម្រង់និងការបើកទូលាយជាមូលដ្ឋាន ដើម្បីជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន និងចែករំលែកឱកាសអភិវឌ្ឍន៍ជាមួយពិភពលោក ដែលទទួលបានសមិទ្ធផលអភិវឌ្ឍន៍ដ៏គួរឱ្យភ្ញាក់ផ្អើល ។ ទន្ទឹមនឹងការស្តារសេដ្ឋកិច្ចចិនឡើងវិញបន្ទាប់ពីជំងឺកូវីដ១៩ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ចិននឹងជំរុញឱ្យប្រទេសអាស៊ានទទួលបានកំណើនសេដ្ឋកិច្ចកាន់តែច្រើន ។

លោក Zhou Zhaocheng សមាជិកក្រុមប្រឹក្សាភិបាលអចិន្ត្រៃយ៍នៃសភាពាណិជ្ជកម្មចិននៅសិង្ហបុរីបានថ្លែងថា ការធ្វើទំនើបកម្មតាមបែបផែនចិនមានអត្ថន័យសំខាន់ណាស់ចំពោះពិភពលោកទាំងមូល ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស