ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចាប់ដៃរួមគ្នាកសាងពិភពលោកកាន់តែល្អប្រសើរ
2023-03-23 17:10:47cri
Share with:

ពីថ្ងៃទី២០ដល់ថ្ងៃទី២២ ខែមីនា លោកXi Jinpingប្រធានរដ្ឋចិនបានបំពេញទស្សនកិច្ចនៅរុស្ស៊ី បន្តសរសេរទំព័រថ្មីរបស់ប្រទេសចិនដែលប្រកាន់ខ្ជាប់ការអភិវឌ្ឍដោយសន្តិភាព និងជំរុញកិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះក្នុងកិច្ចការអន្តរជាតិ។


    ១០ឆ្នាំមុន នៅរដូវផ្ការីក នៅក្នុងអំឡុងពេលបំពេញទស្សនកិច្ចជាលើកដំបូងក្នុងឋានៈជាប្រធានរដ្ឋចិន លោកXi Jinpingបានលើកឡើងគំនិតសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិនៅរុស្ស៊ី ហើយលើកឡើងផែនការចិនសម្រាប់ការឆ្លើយតបបញ្ហាសកល រួមគ្នាបង្កើតអនាគតដ៏ល្អប្រសើររបស់មនុស្សជាតិ។

១០ឆ្នាំកន្លងទៅនេះ ស្ថានការណ៍អន្តរជាតិប្រែប្រួលយ៉ាងខ្លាំង កម្លាំងឥទ្ធិពលរបស់គំនិតសហគមន៍រួមវាសនារបស់មនុស្សជាតិកាន់តែលេចធ្លោ ហើយប្រមូលផ្តុំមតិយោបល់អន្តរជាតិទូលំទូលាយ បន្ថែមបញ្ចូលទំនុកចិត្ត ភាពក្លាហាននិងកម្លាំងដល់ការរួមគ្នាកសាងពិភពលោកកាន់តែល្អប្រសើរ។

ប្រឈមមុខនឹងអនាគត ប្រទេសចិននឹងរួមចំណែកដល់សន្តិភាពពិភពលោកដូចធម្មតា រួមចំណែកដល់ការអភិវឌ្ឍរួមរបស់ពិភពលោកដូចធម្មតា រួមចំណែកដល់ការផ្លាស់ប្តូរនិងរៀនសូត្រទៅវិញទៅមករបស់អរិយធម៌ពិភពលោកដូចធម្មតា ដើម្បីរួមជាមួយប្រទេសនានាលើពិភពលោក ជំរុញកសាងសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ ចាប់ដៃគ្នាកសាងពិភពលោកកាន់តែល្អប្រសើរ៕

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស