ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកបានដំឡើងអត្រាការប្រាក់នៃមូលនិធិសហព័ន្ធចំនួន០,២៥%
2023-03-23 11:59:35cri
Share with:

      កិច្ចប្រជុំអំពីគោលនយោបាយរូបិយវត្ថុនៃគណៈកម្មាធិការប្រព័ន្ធបម្រុងសហព័ន្ធអាំមេរិកដែលបានដំណើរការរយៈពេល២ថ្ងៃបានបិទបញ្ចប់នៅថ្ងៃទី២២ខែមីនា ដោយបានប្រកាសថា នឹងដំឡើងអត្រាការប្រាក់នៃមូលនិធិសហព័ន្ធចំនួន០,២៥%ពោលគឺដល់ចន្លោះពី៤,៧៥%ទៅ៥% ដូច្នេះ អត្រាការប្រាក់បានឡើងដល់កម្រិតខ្ពស់បំផុតគិតតាំងពីខែកញ្ញាឆ្នាំ២០០៧មក។

      ថ្លែងក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយនៅថ្ងៃដដែល ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកបានលើកឡើងថា ដើម្បីគាំទ្រដល់ឱកាសការងារក្នុងកម្រិតជាអតិបរមានិងគោលដៅលំនឹងអតិផរណាចំនួន២%ក្នុងរយៈពេលយូរ ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកសម្រេចចិត្តថា នឹងដំឡើងអត្រាការប្រាក់ដល់ចន្លោះពី៤,៧៥%ទៅ៥%។ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកនិងតាមដានព័ត៌មានថ្មីយ៉ាងដិតដល់ ព្រមទាំងវាយតម្លៃចំពោះឥទ្ធិពលរបស់វាទៅលើគោលនយោបាយរូបិយវត្ថុ តាមការប៉ាន់ប្រមាណ ការរឹតបន្តឹងគោលនយោបាយមួយចំនួនប្រហែលគឺមានភាពសមស្រប៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស