ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រជាជនជប៉ុនធ្វើមីទ្ទីងដើម្បីប្រឆាំងនឹងការបង្ហូរទឹកសំណល់នុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរខេត្ត Fukushima ទៅក្នុងសមុទ្រ
2023-03-22 14:44:23cri
Share with:

ប្រជាជនជិត៥ពាន់នាក់ដែលមកពីតំបន់នានារបស់ជប៉ុនបានធ្វើមីទ្ទីងនៅក្រុងតូក្យូកាលពីរសៀលថ្ងៃទី២១ខែមីនា ដើម្បីតវ៉ាចំពោះផែនការនៃក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូរបស់ជប៉ុនស្តីពីការបង្ហូរទឹកសំណល់នុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរទីមួយនៃខេត្ត Fukushima ទៅក្នុងសមុទ្រ ព្រមទាំងប្រឆាំងនឹងគោលនយោបាយស្តីពីថាមពលនុយក្លេអ៊ែរនៃរដ្ឋាភិបាលជប៉ុនជាដើម ។

ក្រុមអ្នកតវ៉ាបានលើកពាក្យស្លោកដែលសរសេរថា កុំភ្លេច Fukushima និង កុំបង្ហូរទឹកសំណល់មានធាតុវិទ្យុសកម្មទៅក្នុងសមុទ្រជាដើមនៅឯឧទ្យាន Yoyogi ។ បន្ទាប់ពីបញ្ចប់មីទ្ទីង ក្រុមបាតុករក៏បានដង្ហែក្បួនតវ៉ាផងដែរ ។

តាមឯកសារនៃគណៈកម្មការស្ថាបនាគ្លីនិកខេត្ត Fukushima បង្ហាញឱ្យឃើញថា ក្នុងរយៈពេលក្រោយពីកើតមានឧប្បត្តិហេតុនុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរទីមួយនៃខេត្ត Fukushima មកទល់ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២២ ខេត្ត Fukushima បានកើតមានករណីពាក់ព័ន្ធនឹងមហារីកក្រពេញទីរ៉ូអ៊ីតចំនួន៣៣៨ករណី អត្រាកើតជំងឺត្រូវជារាប់សិបដងនៃអត្រាគិតជាមធ្យមនៅទូទាំងប្រទេសជប៉ុន ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស