ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិននិងលោក ភូទីន ប្រធានាធិបតីរុស្ស៊ីបានរួមគ្នាជួបជាមួយអ្នកសារព័ត៌មាន
2023-03-22 11:03:36cri
Share with:

    កាលពីថ្ងៃទី ២១ ខែមីនា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិននិងលោក ភូទីន ប្រធានាធិបតីរុស្ស៊ីបានរួមគ្នាជួបជាមួយអ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់កិច្ចសន្ទនានៅវិមានក្រឹមឡាំងក្រុងមូស្គូ ។

    លោក Xi Jinping បានលើកឡើងថា នេះជាដំណើរទស្សនកិច្ចម្តងទៀតរបស់ខ្ញុំនៅក្រុងមូស្គូបន្ទាប់ពីរំលងអស់រយៈពេលជាង ៣ ឆ្នាំ ហើយវាក៏ជាដំណើរទស្សនកិច្ចផ្លូវរដ្ឋដំបូងបង្អស់របស់ខ្ញុំបន្ទាប់ពីត្រូវបានជ្រើសតាំងជាប្រធានរដ្ឋចិនម្តងទៀត ។ ពួកយើងបានចុះហត្ថលេខាព្រមទាំងចេញផ្សាយសេចក្តីថ្លែងការណ៍រួមស្តីពីការធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូសម្របសម្រួលនិងសហការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មីរវាងចិននិងរុស្ស៊ីនិងសេចក្តីថ្លែងការណ៍រួមស្តីពីផែនការអភិវឌ្ឍន៍សម្រាប់ទិសដៅសំខាន់ៗនៃកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចរវាងចិននិងរុស្ស៊ីមុនឆ្នាំ ២០៣០ ដែលជាការគ្រោងផែនការនិងរៀបចំចាត់ចែងសម្រាប់ការអភិវឌ្ឍទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរនៅដំណាក់កាលបន្ទាប់ ។

    លោក Xi Jinping បានលើកឡើងទៀតថា ខ្ញុំរំពឹងទុកបន្តរក្សាការប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធជាមួយលោកប្រធានាធិបតី ភូទីន តាមវិធីគ្រប់បែបយ៉ាងដើម្បីរួមគ្នាដឹកនាំទំនាក់ទំនងរវាងចិននិងរុស្ស៊ីឱ្យដើរកាន់តែឆ្ងាយកាន់តែរឹងមាំ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស