ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិនថ្លែងថា កំណាត់ផ្លូវដែកពីក្រុង Belgrade ដល់ក្រុង Novi Sad នៃផ្លូវដែកហុងគ្រី-ស៊ែប៊ីបានបើកសករាជថ្មីនៃផ្លូវដែកល្បឿនលឿននៅតំបន់បាល់កង់
2023-03-22 11:09:34cri
Share with:

    កាលពីថ្ងៃទី២១ខែមីនា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ក្នុងរយៈពេលជាងមួយឆ្នាំដែលដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវដែកពីក្រុង Belgrade ដល់ក្រុង Novi Sad នៃផ្លូវដែកហុងគ្រី-ស៊ែប៊ីមក ផ្លូវដែកនេះបានដឹកអ្នកដំណើរសរុបលើសពី២លាន៩សែន៣ម៉ឺននាក់ ពោលគឺបានបើកសករាជថ្មីនៃផ្លូវដែកល្បឿនលឿននៅតំបន់បាល់កង់ ។ បន្ទាប់ពីកសាងរួចនិងដាក់ឱ្យប្រើប្រាស់ផ្លូវដែកហុងគ្រី-ស៊ែប៊ីទាំងមូល មុខជានឹងលើកកម្ពស់កម្រិតតភ្ជាប់គ្នារវាងប្រទេសអឺរ៉ុបខាងកើតនិងកណ្តាល ព្រមទាំងរួមចំណែកដ៏សំខាន់សម្រាប់ការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃការរួមគ្នាកសាង ខ្សែក្រវាត់និងផ្លូវរវាងចិននិងអឺរ៉ុបជាក់ជាមិនខាន ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស