ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រមុខរដ្ឋចិននិងរុស្ស៊ីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយគូសបញ្ជាក់ថា នឹងដោះស្រាយវិបត្តិអ៊ុយក្រែនតាមរយៈការចរចាសន្តិភាព
2023-03-22 10:39:26cri
Share with:

      រសៀលថ្ងៃទី២១ខែមីនា តាមម៉ោងក្នុងតំបន់ នៅវិមានក្រឹមឡាំងក្រុងមូស្គូ លោកស៊ីជីនភីងប្រធានរដ្ឋចិននិងលោកភូទីនប្រធានាធិបតីរុស្ស៊ីបានរួមគ្នាចុះហត្ថលេខានិងចេញផ្សាយ«សេចក្តីថ្លែងការណ៍រួមអំពីការធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូសម្របសម្រួលនិងសហការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងសាធារណរដ្ឋប្រជាមានិតចិននិងសហព័ន្ធរុស្ស៊ី»

      អំពីបញ្ហាអ៊ុយក្រែន ភាគីទាំងពីរបានសម្គាល់ថា កម្មវត្ថុនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិចាំបាច់ត្រូវទទួលបានការគោរព ច្បាប់អន្តរជាតិចាំបាច់ត្រូវទទួលបានការគោរព។រុស្ស៊ីវាយតម្លៃយ៉ាងសកម្មចំពោះគោលជំហរប្រកបដោយសត្យានុម័តនិងយុត្តិធម៌របស់ប្រទេសចិនក្នុងបញ្ហាអ៊ុយក្រែន។ រុស្ស៊ីរំលឹកឡើងវិញថានឹងធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីរៀបចំការចរចាសន្តិភាពឡើងវិញក្នុងពេលឆាប់ៗ ឯភាគីចិនបានសម្តែងការកោតសរសើរចំពោះរឿងនេះ។ រុស្ស៊ីសាទរចំពោះភាគីចិនដែលរីករាយដើរតួនាទីវិជ្ជមានក្នុងការដោះស្រាយវិបត្តិអ៊ុយក្រែនតាមរយៈមធ្យោបាយនយោបាយនិងការទូត សាទរចំពោះគំនិតផ្តួចផ្តើមប្រកបដោយលក្ខណៈស្ថាបនាដែលមានចែងក្នុងឯកសារ«គោលជំហរចិនស្តីពីដំណោះស្រាយវិបត្តិអ៊ុយក្រែនតាមផ្លូវនយោបាយ»។ ភាគីទាំងពីរបានអំពាវនាវឱ្យបញ្ឈប់រាល់ទង្វើណាដែលបណ្តាលឱ្យស្ថានការណ៍មានភាពតានតឹងនិងអូសបន្លាយសង្រ្គាម ក៏ដូចជាចៀសវាងកុំឱ្យវិបត្តិកាន់តែអាប់អួទៅរហូតដល់បាត់បង់ការគ្រប់គ្រង។ ភាគីទាំងពីរបានប្រឆាំងរាល់ការដាក់ទណ្ឌកម្មដោយឯកតោភាគីដែលមិនបានទទួលការផ្តល់សិទ្ធិពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស