ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានចុះហត្ថលេខាលើអនុស្សរណៈសហប្រតិបត្តិការជាមួយកាសែតរុស្ស៊ី
2023-03-22 11:27:07cri
Share with:

   ខណៈពេលដែលលោក Xi Jinping ប្រធានរដ្ឋចិនកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសរុស្ស៊ី លោក Shen Haixiong អគ្គនាយកនិងជានិពន្ធនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងលោក Pavel Negoitsa ចាងហ្វាងកាសែតរុស្ស៊ីបានចុះហត្ថលេខាលើអនុស្សរណៈសហប្រតិបត្តិការរវាងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងកាសែតរុស្ស៊ី 

    សូមបញ្ជាក់ថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានរក្សាទំនាក់ទំនងសហប្រតិបត្តិការល្អប្រសើរជាមួយកាសែតរុស្ស៊ីជាប់រហូតមក ។ ដើម្បីបង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធសារព័ត៌មានចិននិងរុស្ស៊ីថែមមួយកម្រិតទៀត ភាគីទាំងពីរបានកំណត់ថា នឹងបង្កើតយន្តការសហប្រតិបត្តិការជាប្រចាំ ក៏ដូចជាធ្វើកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយក្នុងការផ្លាស់ប្តូរព័ត៌មាន បណ្តុះបណ្តាលបុគ្គលិកនិងផ្លាស់ប្តូរខាងបច្ចេកទេសជាដើមដើម្បីជំរុញការរៀនសូត្រពីវប្បធម៌រវាងគ្នានិងគ្នាព្រមនិងការតភ្ជាប់ដួងចិត្តរបស់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជារួមចំណែកក្នុងការជំរុញឱ្យទំនាក់ទំនងភាពជាដៃគូសម្របសម្រួលនិងសហការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មីរវាងចិននិងរុស្ស៊ីឱ្យទទួលបានការអភិវឌ្ឍប្រកបដោយភាពរឹងមាំនិងមានស្ថិរភាព ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស