ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិននិងលោក ភូទីន ប្រធានាធិបតីរុស្ស៊ី ធ្វើកិច្ចសន្ទនាក្នុងក្របខណ្ឌធំ
2023-03-22 09:18:26cri
Share with:

រសៀលថ្ងៃទី២១ ខែមីនា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិននិងលោក ភូទីន ប្រធានាធិបតីរុស្ស៊ី បានធ្វើកិច្ចសន្ទនាក្នុងក្របខណ្ឌធំនៅវិមានក្រឹមឡាំងក្រុងម៉ូស្គូ ។

ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា ក្រោមកិច្ចខិតខំប្រឹងប្រែងរួមរបស់ភាគីទាំងពីរ  ជានិច្ចកាល ទំនាក់ទំនងរវាងចិននិងរុស្ស៊ីតែងតែរក្សាបាននូវនិន្នាការអភិវឌ្ឍន៍យ៉ាងរឹងមាំនិងប្រកបដោយស្ថិរភាព ។ ប្រទេសទាំងពីរមានទំនុកចិត្តផ្នែកនយោបាយចំពោះគ្នា មានផលប្រយោជន៍រួម ការតភ្ជាប់ដួងចិត្តរវាងប្រជាជនមានភាពកាន់តែស៊ីជម្រៅ  កិច្ចសហប្រតិបតិ្តការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ថាមពល វប្បធម៌និងតំបន់ជាដើមត្រូវបានការជំរុញជាបន្តបន្ទាប់ ។ ឆ្នាំនេះជាឆ្នាំដែលប្រទេសចិនចាប់ផ្តើមអនុវត្តដោយគ្រប់ជ្រុងជ្រោយនូវស្មារតីនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ រុស្ស៊ីក៏កំពុងជំរុញការសម្រេចគោលដៅអភិវឌ្ឍន៍ប្រទេសជាតិមុនឆ្នាំ២០៣០ផងដែរ ។ ដូច្នេះ ភាគីទាំងពីរគួរតែបង្កើនការប្រាស្រ័យទាក់ទង ធ្វើកិច្ចសហការយ៉ាងជិតស្និទ្ធ ដើម្បីជំរុញកិច្ចសហប្រតិបតិ្តការជាក់ស្តែងរវាងប្រទេសទាំងពីរឱ្យទទួលបានការរីកចម្រើនថ្មីកាន់តែធំ ៕

 



អ្នកបកប្រែ:郭翔青
ប្លុកពិសេស