ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping៖ ទំនាក់ទំនងចិន-រុស្ស៊ីគឺលើសពីក្របខណ្ឌទ្វេភាគី ដែលមានសារៈសំខាន់ខ្លាំងចំពោះនិម្មាបនកម្មពិភពលោកក៏ដូចជាអនាគតនិងជោគវាសនានៃមនុស្សជាតិ
2023-03-22 15:39:03cri
Share with:

      ថ្ងៃទី២១ ខែមីនាតាមម៉ោងក្នុងតំបន់ លោក Xi Jinping  ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោក Putin  ប្រធានាធិបតីរុស្ស៊ីនៅវិមាន Kremlin  ក្រុងមូស្គូ និងបានរួមគ្នាជួបជាមួយអ្នកកាសែត។

       លោក Xi Jinping បានថ្លែងថា  បន្ទាប់ពីលែងអស់រយៈពេល ៣ ឆ្នាំមកដល់ក្រុមមូស្គូម្តងទៀត  នេះជាដំណើរទស្សនកិច្ចនៅក្រៅប្រទេសជាលើកដំបូងបន្ទាប់ពីខ្ញុំត្រូវបានជ្រើសតាំងជាប្រធានរដ្ឋចិនម្តងទៀត ។   រយៈពេល ១០ ឆ្នាំកន្លងមក ខ្ញុំនិងលោកប្រធានាធិបតី  Putin  បានបង្កើតទំនាក់ទំនងយ៉ាងជិតស្និត បានរក្សាការប្រាស្រា័យទាក់ទងជាយុទ្ធសាស្ត្រ  និងបានជំរុញឱ្យការសម្របសម្រួលនិងសហការជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរទទួលបានសមទ្ធិផលជាច្រើន។

      លោក Xi Jinping  បានគូសបញ្ជាក់ថា  ខ្ញុំនិងលោកប្រធានាធិបតី Putin  បានរួមគ្នាបូកសរុបនូវសមទ្ធិផលនៃការអភិវឌ្ឍទំនាក់ទំនងនៃប្រទេសទាំងពីរក្នុងរយៈពេល ១០ ឆ្នាំកន្លងមក និងបានឯកភាពថា  ទំនាក់ទំនងប្រទេសទាំងពីរគឺលើសពីក្របខណ្ឌទ្វេភាគី ដែលមានសារៈសំខាន់ខ្លាំងចំពោះនិម្មាបនកម្មពិភពលោកក៏ដូចជាអនាគតនិងជោគវាសនានៃមនុស្សជាតិ  ។ ភាគីទាំងពីរត្រូវផ្តោតលើគោលការណ៍ដែលប្រទេសជិតមានមេត្រីភាពនឹងគ្នា សហប្រតិបត្តិការគ្នានិងឈ្នះ-ឈ្នះ ដើម្បីជំរុញការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យ។ ក្រោមល័ក្ខខ័ណ្ឌប្រវត្តិសាស្ត្រថ្មី ភាគីទាំងពីរនឹងប្រកាន់ខ្ជាប់ទំនាក់ទំនងចិន-រស្ស៊ីតាមរយៈចក្ខុវិស័យវែងឆ្ងាយ និងធំទូលាយ ដើម្បីរួមចំណែកកាន់តែច្រើនចំពោះការវិវឌ្ឍរីកចម្រើននៃមនុស្សជាតិ៕

 


អ្នកបកប្រែ:邓倩
ប្លុកពិសេស