ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖សាទរចំពោះប្រទេសហុងឌូរ៉ាសដែលធ្វើសេចក្តីសម្រេចចិត្តដ៏ត្រឹមត្រូវដែលសមស្របទៅតាមចរន្តប្រវត្តិសាស្រ្ត
2023-03-22 10:38:35cri
Share with:

      ថ្ងៃទី២១ខែមីនា លោកWangWenbinអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា ភាគីចិនសូមសម្តែងការសាទរចំពោះប្រទេសហុងឌូរ៉ាសដែលបានយល់ច្បាស់ក្នុងពេលឆាប់ៗពីស្ថានការណ៍ទូទៅអន្តរជាតិ ហើយធ្វើសេចក្តីសម្រេចចិត្តដ៏ត្រឹមត្រូវដែលសមស្របទៅតាមចរន្តប្រវត្តិសាស្រ្ត។

      លោកWangWenbinបានថ្លែងថា នៅលើទូទាំងពិភពលោកមានប្រទេសចិនតែមួយ តៃវ៉ាន់ជាចំណែកមួយនៃទឹកដីប្រទេសចិនដែលមិនអាចពុះបំបែកបាន រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ដែលតំណាងឱ្យប្រទេសចិនទាំងមូល។ ការប្រកាន់ខ្ជាប់គោលការណ៍ចិនតែមួយគឺជាសច្ចធម៌អន្តរជាតិនិងជាគោលបំណងទូទៅរបស់ប្រជាជន និន្នាការនេះមិនអាចដើរបញ្រ្ចាសបានទេ។រាល់រដ្ឋអធិបតេយ្យទាំងអស់សុទ្ធតែមានសិទ្ធិជ្រើសរើសដោយម្ចាស់ការក្នុងការអភិវឌ្ឍទំនាក់ទំនងការទូតជាមួយប្រទេសផ្សេងៗ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស