ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនជួបសន្ទនាជាមួយលោក Mishustin នាយករដ្ឋមន្ត្រីរុស្ស៊ី
2023-03-22 09:17:41cri
Share with:

      ព្រឹកថ្ងៃទី២១ ខែមីនា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោក Mishustin នាយករដ្ឋមន្ត្រីរុស្ស៊ី នៅទីស្តីការរដ្ឋាភិបាលសហព័ន្ធរុស្ស៊ី ។

ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា រដ្ឋាភិបាលចិនអាណតិ្តថ្មីយកចិត្តទុកដាក់ដល់ការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូសម្របសម្រួលនិងសហការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងរុស្ស៊ី រីករាយរួមសហការជាមួយរុស្ស៊ី ដើម្បីជំរុញការសម្រេចគោលដៅថ្មីនៃកិច្ចសហប្រតិបតិ្តការរបស់ប្រទេសទាំងពីរ តាមរយៈយន្តការប្រាស្រ័យទាក់ទង ដូចជាកិច្ចជំនួបរវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរតាមពេលកំណត់ជាដើម ដើម្បីទទួលបានសមិទ្ធផលថ្មីកាន់តែច្រើន ។

 ជាការឆ្លើយតប លោក Mishustin បានថ្លែងថា ការដែលលោក Xi Jinping ប្រធានរដ្ឋចិនជ្រើសរើសយករុស្ស៊ីជាគោលដៅទីមួយនៃដំណើរទស្សនកិច្ចរបស់លោក បន្ទាប់ពីបានជាប់ឆ្នោតបន្តអាណត្តិជាប្រធានរដ្ឋចិន គឺមានសារសំខាន់ណាស់ ដែលបានបង្ហាញឱ្យឃើញនូវលក្ខណៈពិសេសរបស់ទំនាក់ទំនងរវាងរុស្ស៊ីនិងចិនក្នុងយុគសម័យថ្មី ។ រុស្ស៊ីរំពឹងទុកធ្វើកិច្ចសម្របសម្រួលនិងកិច្ចសហការជិតស្និទ្ធជាមួយរដ្ឋាភិបាលអាណត្តិថ្មីរបស់ចិន ក្នុងន័យបង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យវិនិយោគ ពាណិជ្ជកម្ម ថាមពល ឧស្ម័នធម្មជាតិ ប្រើប្រាស់ថាមពលនុយគ្លេអ៊ែរដោយសន្តិភាព អវកាស ព្រមទាំងវិស័យច្នៃប្រឌិតថ្មីផ្នែកបច្ចេកទេស និងចរាចរណ៍ទំនិញឆ្លងដែនជាដើម ហើយសង្ឃឹមថាភាគីទាំងពីរអាចធ្វើឱ្យកិច្ចសហប្រតិបតិ្តការលើវិស័យវប្បធម៌ យុវជន កីឡានិងវប្បធម៌មនុស្សជាតិជាដើមមានភាពកាន់តែជិតស្និទ្ធថែមមួយកម្រិតទៀត ៕



អ្នកបកប្រែ:郭翔青
ប្លុកពិសេស