ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនជួបសន្ទនាជាមួយលោក ភូទីន ប្រធានាធិបតីរុស្ស៊ី
2023-03-21 09:19:23cri
Share with:

       រសៀលថ្ងៃទី២០ ខែមីនា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនដែលទើបធ្វើដំណើរទៅដល់ក្រុងម៉ូស្គូ បានជួបសន្ទនាជាមួយលោក ភូទីន ប្រធានាធិបតីរុស្ស៊ី នៅវិមានក្រឹមឡាំងតាមការណាត់ ។ ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានធ្វើការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅនិងស្មោះត្រង់អំពីទំនាក់ទំនងរវាងចិននិងរុស្ស៊ី និងបញ្ហាដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា ។

      ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា ក្នុងនាមជាប្រទេសជិតខាងធំជាងគេ និងជាដៃគូសម្របសម្រួលនិងសហការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ទំនាក់ទំនងរវាងចិននិងរុស្ស៊ីមានអាទិភាពក្នុងកិច្ចការទូតនិងគោលនយោបាយចំពោះក្រៅប្រទេសរៀងគ្នា ។ ចិននិងរុស្ស៊ីសុទ្ធតែបានធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីអភិវឌ្ឍឱ្យប្រទេសជាតិមានភាពរុងរឿង សុទ្ធតែគាំទ្រការធ្វើពហុប៉ូលភាវូបនីយកម្មពិភពលោក សុទ្ធតែជំរុញប្រជាធិបតេយ្យភាវូបនីយកម្មនៃទំនាក់ទំនងអន្តរជាតិ ។ ភាគីទាំងពីរគួរធ្វើឱ្យកិច្ចសហប្រតិបតិ្តការជាក់ស្តែងលើគ្រប់វិស័យមានភាពស៊ីជម្រៅថែមទៀត បង្កើនកិច្ចសម្របសម្រួលនិងសហការក្នុងវេទិកាកពហុភាគីដូចជាអង្គការសហប្រជាជាតិជាដើម ក្នុងន័យជំរុញការអភិវឌ្ឍនិងវិបុលភាពរបស់ប្រទេសរៀងៗខ្លួន និងធ្វើជាសសរទ្រទ្រង់នៃសន្តិភាពនិងស្ថិរភាពរបស់ពិភពលោក ។

      ជាការឆ្លើយតប លោក ភូទីន បានថ្លែងថា ក្រោមកិច្ចខិតខំប្រឹងប្រែងរួមរបស់ភាគីទាំងពីរ ប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងរវាងរុស្ស៊ីនិងចិនទទួលបានផ្លែផ្កាគួរឱ្យកត់សម្គាល់លើគ្រប់វិស័យ ។ រុស្ស៊ីរីករាយរួមសហការជាមួយចិន បន្តធ្វើឱ្យកិច្ចសហប្រតិបតិ្តការជាក់ស្តែងទ្វេភាគីមានភាពកាន់តែស៊ីជម្រៅ បង្កើនការប្រាស្រ័យទាក់ទងនិងកិច្ចសហការក្នុងកិច្ចការអន្តរជាតិ ដើម្បីជំរុញដំណើរការនៃការធ្វើពហុប៉ូលភាវូបនីយកម្មពិភពលោកនិងប្រជាធិបតេយ្យភាវូបនីយកម្មនៃទំនាក់ទំនងអន្តរជាតិ ៕




អ្នកបកប្រែ:郭翔青
ប្លុកពិសេស