ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភាគីចិនរិះគន់សហរដ្ឋអាមេរិកដែលប្រើស្តង់ដារពីរលើបញ្ហាឧបទ្វីបកូរ៉េ
2023-03-21 15:21:23cri
Share with:

កាលពីថ្ងៃទី២០ខែមីនាតាមម៉ោងក្នុងតំបន់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានរៀបចំធ្វើសន្និសីទបណ្តោះអាសន្នអំពីស្ថានការណ៍ឧបទ្វីបកូរ៉េ ។ ក្នុងសន្និសីទលើកនេះ តំណាងភាគីចិនបានរិះគន់សហរដ្ឋអាមេរិកដែលនិយាយមួយបែបធ្វើមួយបែបលើបញ្ហាឧបទ្វីបកូរ៉េ ពោលគឺប្រើស្តង់ដារពីរ ។

លោក Geng Shuang បានរិះគន់ថា លើបញ្ហាបង្ការការរីកសាយភាយអាវុធនុយក្លេអ៊ែរ សហរដ្ឋអាមេរិកបានដាក់កំហិតទៅលើកូរ៉េខាងជើងផង តែបែរជាផ្ទេរសម្ភារៈនុយក្លេអ៊ែរដែលអាចធ្វើជាអាវុធបានទៅឱ្យអូស្ត្រាលីផង វាច្បាស់ណាស់គឺជាស្តង់ដារពីរ ។ លោក Geng Shuang បានអំពាវនាវឱ្យប្រទេសមួយចំនួនលុបបំបាត់គំនិតសង្គ្រាមត្រជាក់និងនយោបាយជាក្រុម បញ្ឈប់ការប្រើឧបាយកលខាងនយោបាយ អនុវត្តយ៉ាងប្រាកដប្រជាចំពោះកាតព្វកិច្ចមិនរីកសាយភាយអាវុធនុយក្លេអ៊ែររបស់ខ្លួន លុបចោលសេចក្តីសម្រេចចិត្តស្តីពីការធ្វើកិច្ចសហប្រតិបត្តិការខាងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដើម្បីបង្កើតជាទិសដៅណែនាំដ៏ត្រឹមត្រូវសម្រាប់ដោះស្រាយបញ្ហាឧបទ្វីបកូរ៉េតាមរយៈការអនុវត្តជាក់ស្តែង ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស