ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា៖ការលើកឡើងពាក់ព័ន្ធនឹងប្រទេសចិនក្នុង«របាយការណ៍ស្តីពីសិទ្ធិមនុស្សនៃប្រទេសដទៃឆ្នាំ ២០២២ »ដែលចេញផ្សាយដោយសហរដ្ឋអាមេរិកគឺ ពោរពេញទៅដោយពាក្យកុហកផ្នែកនយោបាយនិងការលម្អៀងខាងមនោគមវិជ្ជា
2023-03-21 16:51:40cri
Share with:

   ថ្ងៃទី ២១ ខែមីនា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ 

    មានអ្នកសារព័ត៌មានសួរថា៖ក្រសួងការបរទេសអាមេរិកបានចេញផ្សាយ«របាយការណ៍ស្តីពីសិទ្ធិមនុស្សនៃប្រទេសដទៃឆ្នាំ ២០២២ »កាលពីថ្ងៃទី ២០ ខែមីនានេះ ហើយលោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបានថ្លែងសុន្ទរកថាអំពីរឿងនេះដោយបាននិយាយឆ្ការដៃឆ្ការជើងចំពោះសភាពការណ៍សិទ្ធិមនុស្សរបស់ចិនម្តងទៀត ។ តើភាគីចិនមានការយល់ឃើញយ៉ាងណាចំពោះរឿងនេះ ?

    លោក Wang Wenbin បានលើកឡើងថា ការលើកឡើងពាក់ព័ន្ធនឹងប្រទេសចិនក្នុង«របាយការណ៍ស្តីពីសិទ្ធិមនុស្សប្រទេសដទៃឆ្នាំ ២០២២ »ដែលចេញផ្សាយដោយសហរដ្ឋអាមេរិកគឺ ពោរពេញទៅដោយពាក្យកុហកផ្នែកនយោបាយនិងការលម្អៀងខាងមនោគមវិជ្ជា ពាក្យសម្តីច្រំដែលនិងខុសទំនងទាំងនេះធ្វើឡើងមួយឆ្នាំហើយមួយឆ្នាំទៀតវាគ្មានតម្លៃក្នុងការឆ្លើយតបទាល់តែសោះ ។ កាលពីថ្ងៃទី ២០ ខែមីនា វេបសាយក្រសួងការបរទេសចិនបានចេញផ្សាយ«របាយការណ៍ស្តីពីសភាពការណ៍ប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិកឆ្នាំ ២០២២ » ឆ្លងតាមការរៀបរាប់និងលើកឧទាហរណ៍ជាក់ស្តែងជាច្រើននិងមតិយោបល់របស់ប្រព័ន្ធសារព័ត៌មាននិងអ្នកជំនាញ ចងក្រងនិងបង្ហាញជាប្រព័ន្ធពីការពិតជាក់ស្តែងនៃប្រជាធិបតេយ្យសហរដ្ឋអាមេរិកក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះដើម្បីលាតត្រដាងពីបាតុភាពច្របូកច្របល់ខាងប្រជាធិបតេយ្យក្នុងស្រុកអាមេរិកព្រមទាំងការដែលអាមេរិកបង្ខំលើកបន្តុបប្រជាធិបតេយ្យរបស់ខ្លួនទៅលើអ្នកដទៃដែលបណ្តាលឱ្យកើតមានភាពច្របូកច្របល់និងគ្រោះមហន្តរាយលើទូទាំងពិភពលោក ពោលគឺ នាំឱ្យមនុស្សគ្រប់គ្នាមើលច្បាស់ពីមុខមាត់ពិតប្រាកដនៃប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិកថែមមួយកម្រិតទៀត ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស