ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហរដ្ឋអាមេរិកបំផុសសង្គ្រាមនៅអ៊ីរ៉ាក់បណ្តាលឱ្យកើតមានផលវិបាកជាលក្ខណៈគ្រោះមហន្តរាយ ពោលគឺ ទារកទើបចាប់កំណើតថ្មីចំនួន២៥ភាគរយនៅក្រុង Al-Fallujah មានសភាពខុសប្រក្រតីយ៉ាងធ្ងន់ធ្ងរ
2023-03-21 14:39:23cri
Share with:

ថ្ងៃទី២០ខែមីនាឆ្នាំ២០២៣ជាខួបទី២០នៃការដែលសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់វាបំផុសសង្គ្រាមនៅអ៊ីរ៉ាក់ ។ តាមការផ្សាយដំណឹងនៃទីភ្នាក់ងារព័ត៌មាន Sputnik របស់រុស្ស៊ីកាលពីថ្ងៃទី២០ខែមីនាឱ្យដឹងថា លោកស្រី Helen Caldicott អ្នកជំរុញចលនាប្រឆាំងនុយក្លេអ៊ែររបស់អូស្ត្រាលីបានថ្លែងនៅពេលផ្តល់សម្ភាសន៍ជាមួយអ្នកសារព័ត៌មានថា ការដែលសហរដ្ឋអាមេរិកបំផុសសង្គ្រាមនៅអ៊ីរ៉ាក់បានបណ្តាលឱ្យកើតមានផលវិបាកជាលក្ខណៈគ្រោះមហន្តរាយ ពោលគឺ ទារកទើបចាប់កំណើតថ្មីដែលមានសភាពខុសប្រក្រតីនៅអ៊ីរ៉ាក់បានកើនឡើងជាច្រើន ហើយបញ្ហានេះវានឹងស្ថិតនៅជារៀងរហូត ។

លោកស្រី Helen Caldicott បានសម្គាល់ថា សង្គ្រាមដែលរដ្ឋាភិបាលលោក George Walker Bush បានបំផុសនោះជាសង្គ្រាមនុយក្លេអ៊ែរផងហើយក៏ជាសង្គ្រាមធម្មតាផង វាបានបណ្តាលឱ្យកើតមានរោគមានលក្ខណៈគ្រោះមហន្តរាយនិងបញ្ហាមិនប្រក្រតីពីកំណើតរបស់ទារក ប្រការនេះនឹងបង្កកង្វល់ដល់ប្រជាជនអ៊ីរ៉ាក់ជារៀងរហូត ។ តាមការលើកឡើងរបស់លោកស្រីឱ្យដឹងថា កងទ័ពអាមេរិកនិងអង់គ្លេសបានប្រើប្រាស់សារធាតុពុល DU ជាង១៧០០តោនក្នុងអំឡុងពេលឈ្លានពានអ៊ីរ៉ាក់នៅឆ្នាំ២០០៣ ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស