ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គនាយកនៃអគ្គនាយកដ្ឋានគយចិនបានថ្លែងថា និន្នាការអភិវឌ្ឍន៍ប្រកបដោយភាពនឹងនរនៃពាណិជ្ជកម្មជាមួយបរទេសរបស់ចិននៅដើមឆ្នាំនេះត្រូវបានរំពឹងថានឹងបន្តរក្សាតទៅទៀត
2023-03-21 10:43:35cri
Share with:

      ថ្ងៃទី២០ខែមីនា លោកYuJianhua អគ្គនាយកនៃអគ្គនាយកដ្ឋានគយចិនបានថ្លែងនៅក្រុងប៉េកាំងថា ពាណិជ្ជកម្មជាមួយបរទេសនៃប្រទេសចិននៅតែមានឧត្តមភាពយ៉ាងច្បាស់លាស់ក្នុងការប្រកួតប្រជែងដដែល ចាប់តាំងពីខែកុម្ភៈឆ្នាំនេះមក ការនាំចេញនាំចូលខាងពាណិជ្ជកម្មជាមួយបរទេសនៃប្រទេសចិនបានកើនឡើងវិញប្រកបដោយភាពនឹងនរយ៉ាងច្បាស់លាស់។ ស្របនឹងពេលដែលស្ថានការណ៍សេដ្ឋកិច្ចនៃប្រទេសចិនមានភាពល្អឡើងវិញជាទូទៅ និន្នាការអភិវឌ្ឍន៍ប្រកបដោយភាពនឹងនរនៃពាណិជ្ជកម្មជាមួយបរទេសរបស់ចិននៅ២ខែដំបូងឆ្នាំនេះត្រូវបានរំពឹងថានឹងបន្តរក្សាតទៅទៀត។

      លោកYuJianhuaបានលើកឡើងថា បើមើលពីទំហំពាណិជ្ជកម្មជាមួយបរទេស ក្នុងរយៈពេល២ខែដំបូងឆ្នាំនេះ ទំហំពាណិជ្ជកម្មនាំចេញនាំចូលសរុបបានបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្រ្ត ដែលបានកើនឡើង០,៩% ពោលគឺល្អជាងការប៉ាន់ប្រមាណ។ យ៉ាងណាមិញ បច្ចុប្បន្ននេះពាណិជ្ជកម្មជាមួយបរទេសនៃប្រទេសចិនបានកំពុងប្រឈមមុខនឹងការលំបាកនិងការសាកល្បងជាច្រើន បញ្ហាដែលតម្រូវការក្រៅប្រទេសត្រូវបានកាត់បន្ថយទទួលបានការយកចិត្តទុកដាក់ជាទូទៅ។ ប៉ុន្តែ លោកបានថ្លែងថា បើមើលពីតួអង្គសំខាន់ៗនៃការធ្វើអាជីវកម្មក្នុងរយៈពេល២ខែដំបូងឆ្នាំនេះ មានសហគ្រាសកាន់តែច្រើនឡើងបានធ្វើអាជិវកម្មលើវិស័យពាណិជ្ជកម្មជាមួយបរទេស ហើយតួអង្គសំខាន់នៃការធ្វើអាជីវកម្មខាងពាណិជ្ជកម្មជាមួយបរទេសដែលចុះបញ្ជីថ្មីនៅស្ថាប័នគយចិនមានចំនួនឡើងដល់៤ម៉ឺន៦ពាន់សហគ្រាស ដែលបានបង្ហាញឱ្យឃើញថា ជំនឿចិត្តចំពោះទីផ្សារបាននិងកំពុងប្រមូលផ្តុំនិងស្តារឡើងវិញ។ ដូច្នេះ ពួកយើងពោរពេញទៅដោយជំនឿចិត្តចំពោះការសម្រេចគោលដៅខាងពាណិជ្ជកម្មជាមួយបរទេសនៃប្រទេសចិនក្នុងឆ្នាំនេះ ពោលគឺជំរុញស្ថិរភាពនិងលើកកម្ពស់គុណភាព៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស