ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន ជំរុញឱ្យភាគីអាមេរិកបញ្ឈប់ភ្លាមនូវការលេងល្បែងនយោបាយអំពីការស្វែងរកប្រភពដើមនៃវីរុស ហើយធ្វើការបកស្រាយឱ្យច្បាស់ដល់ប្រជាជនពិភពលោក
2023-03-21 17:13:45cri
Share with:

    ថ្ងៃទី២១ខែមីនា  លោកWangWenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទកាសែតជាប្រចាំ។

    មានអ្នកសារព័ត៌មានសួរសំណួរស្តីពីការដែលលោកBidenប្រធានាធិបតីអាមេរិកបានចុះហត្ថលេខាលើ“សេចក្តីព្រាងច្បាប់ស្តីពីប្រភពវីរុសកូវីដ១៩”។

លោកWangWenbin បានថ្លែងថា  ខ្លឹមសារពាក់ព័ន្ធចិនដែលបានចែងក្នុងសេចក្តីព្រាងច្បាប់របស់អាមេរិកបានមួលបង្កាច់បង្វិលការពិត   ប្រឌិតព័ត៌ាមនក្លែងក្លាយ និងឃោសនាបំផ្លើសពីការលេចធ្លាយវីរុសចេញពីបន្ទប់ពិសោធន៍ចិន ក៏ដូចជាលាបពណ៌និងវាយប្រហារប្រទេសចិននៅក្រោមទិដ្ឋភាពដែលគ្មានភស្តុតាងអ្វីសោះ។  ភាគីចិនសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងក្លា ចំពោះរឿងនេះ ហើយប្រឆាំងយ៉ាងម៉ឺងម៉ាត់។

លោកWangWenbin បានគូសបញ្ជាក់ទៀតថា  ចិនដាស់តឿនម្តងទៀតឱ្យភាគីអាមេរិកបញ្ឈប់ភ្លាមនូវការលេងល្បែងនយោបាយអំពីស្វែងរកប្រភពដើមនៃវីរុសក៏ដូចជាបញ្ឈប់ភ្លាមនូវការធ្វើឱ្យបញ្ហាស្វែងរកប្រភពដើមនៃវីរុសទៅជាបញ្ហានយោបាយ ទៅជាឧបករណ៍និងអាវុធ  ព្រមទាំងឆ្លើយតបនូវការយកចិត្តទុកដាក់សមហេតុផលរបស់សហគមន៍អន្តរជាតិក្នុងពេលឆាប់ៗ  បើកចំហសភាពការណ៍នៃបន្ទប់ពិសោធន៍ជីវសាស្ត្រFortDetrick  បន្ទប់ពិសោធន៍ជីវសាស្ត្រNorthCarolina និងបន្ទប់ពិសោធន៍ជីវសាស្ត្រដែលបានពង្រាយនៅគ្រប់តំបន់លើពិភពលោក ដើម្បីផ្តល់ការបកស្រាយឱ្យច្បាស់ដល់ប្រជាជនពិភពលោក ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស