ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិនថ្លែងថា សហរដ្ឋអាមេរិកត្រូវគោរពយ៉ាងប្រាកដប្រជាចំពោះសិទ្ធិសម្រេចគោលនយោបាយការទូតដោយម្ចាស់ការរបស់ប្រទេសនានា
2023-03-21 11:00:38cri
Share with:

កាលពីថ្ងៃទី២០ខែមីនា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា រដ្ឋអធិបតេយ្យភាពណាមួយសុទ្ធតែមានសិទ្ធិអំណាចជ្រើសរើសការអភិវឌ្ឍទំនាក់ទំនងការទូតជាមួយប្រទេសដទៃទៀតដោយម្ចាស់ការ ប្រទេសផ្សេងទៀតគ្មានសិទ្ធិទៅជ្រៀតជ្រែកនោះទេ ។ សហរដ្ឋអាមេរិកគួរតែលុបបំបាត់ចោលគំនិត លទ្ធិ Monroe” ដែលហួសសម័យ ហើយគោរពយ៉ាងប្រាកដប្រជាចំពោះសិទ្ធិសម្រេចគោលនយោបាយការទូតដោយម្ចាស់ការរបស់ប្រទេសនានា ។

មានអ្នកសារព័ត៌មានសួរថា តាមការផ្សាយដំណឹងឱ្យដឹងថា មានអ្នកបង្ហើបព័ត៌មានថា បន្ទាប់ពីលោកស្រី Xiomara Castro ប្រធានាធិបតីហុងឌូរ៉ាសបង្ហាញពីការរំពឹងទុកចំពោះការបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិន សហរដ្ឋអាមេរិកក៏ចាប់ផ្តើមដាក់សម្ពាធការទូតទៅលើហុងឌូរ៉ាសភ្លាម ដោយប៉ុនប៉ងបញ្ចុះបញ្ចូលភាគីហុងឌូរ៉ាសឱ្យដកសេចក្តីសម្រេចចិត្តវិញមុនពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបង្កើតទំនាក់ទំនងការទូតជាផ្លូវការជាមួយប្រទេសចិន ។ តើភាគីចិនមានការយល់ឃើញយ៉ាងណាចំពោះរឿងនេះ?

លោក Wang Wenbin បានថ្លែងថា ការពិតជាក់ស្តែងដែលប្រទេសចំនួន១៨១លើពិភពលោកបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិនលើមូលដ្ឋាននៃគោលការណ៍ចិនតែមួយបានបញ្ជាក់យ៉ាងពេញលេញថា ការបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិនជាជម្រើសដ៏ត្រឹមត្រូវដែលសមស្របនឹងនិន្នាការអភិវឌ្ឍន៍នៃប្រវត្តិសាស្ត្រនិងចរន្តរីកចម្រើននៃយុគសម័យ ។ ភាគីចិនសូមស្វាគមន៍ចំពោះការសម្តែងអាកប្បកិរិយាយ៉ាងសកម្មនៃរដ្ឋាភិបាលហុងឌូរ៉ាសអំពីបំណងអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសចិន ហើយរីករាយបង្កើតនិងអភិវឌ្ឍទំនាក់ទំនងទ្វេភាគីជាមួយហុងឌូរ៉ាសលើមូលដ្ឋានសមភាពនិងគោរពគ្នាទៅវិញទៅមក ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស