ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖មន្រ្តីចិននិងហ្វីលីពីននឹងរៀបចំធ្វើការពិគ្រោះពិភាក្សាទ្វេភាគីទល់មុខគ្នាលើកដំបូងគិតតាំងពីផ្ទុះជំងឺកូវី១៩មក
2023-03-21 10:41:34cri
Share with:

      ថ្ងៃទី២០ខែមីនា លោកWangWenbinអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានថា ពីថ្ងៃទី២២ដល់២៤ខែមីនាខាងមុខ លោកSunWeidongអនុរដ្ឋមន្រ្តីការបរទេសចិននឹងធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីន ដើម្បីរួមជាមួយលោកស្រីLazaroអនុរដ្ឋមន្រ្តីការបរទេសហ្វីលីពីន ធ្វើជាសហអធិបតីក្នុងកិច្ចពិគ្រោះពិភាក្សាផ្នែកការទូតរវាងចិននិងហ្វីលីពីនលើកទី២៣និងកិច្ចប្រជុំលើកទី៧នៃយន្តការពិគ្រោះពិភាក្សាទ្វេភាគីរវាងចិននិងហ្វីលីពីនអំពីបញ្ហាសមុទ្រចិនខាងត្បូង។ នេះគឺជាលើកដំបូងហើយដែលភាគីទាំងពីរនឹងរៀបចំធ្វើការពិគ្រោះពិភាក្សាទល់មុខគ្នាគិតតាំងពីបានផ្ទុះជំងឺកូវីដ១៩មក។

      លោកWangWenbinបានលើកឡើងថា ពួកយើងរំពឹងព្រមទាំងជឿជាក់ថា ឆ្លងតាមរយៈការពិគ្រោះពិភាក្សាលើកនេះ ភាគីទាំងពីរនឹងបង្កើនការកសាងទំនុកចិត្តនិងការយល់ដឹងគ្នាថែមមួយកម្រិតទៀត ធ្វើឱ្យការប្រាស្រ័យទាក់ទងនិងកិច្ចសម្របសម្រួលមានភាពកាន់តែស្អិតល្មួត រួមគ្នាខិតខំប្រឹងប្រែងអភិវឌ្ឍទំនាក់ទំនងរវាងចិននិងហ្វីលីពីនឱ្យទទួលបានការវិវឌ្ឍរីកចម្រើនប្រកបដោយភាពរឹងមាំនិងស្ថិរភាព៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស