ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនអះអាងថា ភាគីចិនរីករាយរួមជាមួយភាគីនានាដើម្បីជំរុញបុព្វហេតុសិទ្ធិមនុស្សឱ្យអភិវឌ្ឍដោយគ្រប់ជ្រុងជ្រោយ
2023-03-21 11:12:16cri
Share with:

     ថ្ងៃទី២០ខែមីនា លោកWangWenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទកាសែតជាប្រចាំ។

     មានអ្នកសារព័ត៌មានសួរសំណួរថា  ក្នុងសន្និសីទលើកទី៥២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ  ប្រទេសចិនបានតំណាងឱ្យប្រទេសចំនួនជាង៧០ ថ្លែងសុន្ទរកថារួម ស្តីពីខួបអនុស្សាវរីយ៍ទី៧៥នៃការអនុម័តសេចក្តីប្រកាសស្តីពីសិទ្ធិមនុស្សពិភពលោក សូមអធិប្បាយលម្អិតពីរឿងនេះ។

      លោកWangWenbinបានថ្លែងថា សុន្ទរកថារួម បានលើកឡើងគំនិតផ្តួចផ្តើម៤ចំណុចស្តីពីការអនុវត្តសេចក្តីប្រកាសស្តីពីសិទ្ធិមនុស្សពិភពលោកថែមមួយកម្រិតទៀត។ ទីមួយ  សិទ្ធិសេដ្ឋកិច្ច សង្គមនិងវប្បធម៌  សិទ្ធិអភិវឌ្ឍន៍និងសិទ្ធិនយោបាយរបស់ប្រជាពលរដ្ឋ គឺបំពេញបន្ថែមគ្នាទៅវិញទៅមក គួរតែផ្តល់ការយកចិត្តទុកដាក់ដោយស្មើភាព។ ទីពីរ ត្រូវសម្រេចបាននូវសិទ្ធិអភិវឌ្ឍន៍ដោយតម្កល់ប្រជាជនជាស្នូល ធានាដល់សិទ្ធិរបស់ក្រុមងាយរងគ្រោះ លុបចោលវិធានការបង្ខិតបង្ខំដោយឯកតោភាគី ។ ទីបី  ប្រវត្តិសាស្ត្រ វប្បធម៌ របបសង្គម និងកម្រិតអភិវឌ្ឍន៍នៃសេដ្ឋកិច្ចសង្គមរបស់ប្រទេសនានា មានភាពខុសគ្នា គួរតែគោរពផ្លូវអភិវឌ្ឍសិទ្ធិមនុស្សដែលប្រទេសនានាជ្រើសរើសដោយខ្លួនឯង ។ ទីបួន ភាគីនានាត្រូវប្រមូលផ្តុំគំនិតឯកភាព  ប្រមូលផ្តុំទំនុកចិត្តទៅវិញទៅមក លុបបំបាត់ការប្រឈមដាក់គ្នានិងការបំបែកបំបាត់  រួមគ្នាជំរុញបុព្វហេតុការពារសិទ្ធិមនុស្សសកល  ដើម្បីបំពេញបន្ថែមនូវកម្លាំងចលករសម្រាប់សេចក្តីប្រកាសស្តីពីសិទ្ធិមនុស្សពិភពលោក

អ្នកបកប្រែ:冯辉
ប្លុកពិសេស