ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា៖ប្រជាធិបតេយ្យនៃប្រជាជនក្នុងដំណើរការទាំងមូលរបស់ប្រទេសចិនទទួលបានការកោតសរសើរជាទូទៅពីសំណាក់សហគមន៍អន្តរជាតិ
2023-03-21 13:17:45cri
Share with:

    កាលពីថ្ងៃទី ២០ ខែមីនា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ 

    មានអ្នកសារព័ត៌មានសួរថា៖ឥស្សរជនអន្តរជាតិបាននាំគ្នាលើកឡើងថា មហាសន្និបាតនៃសភាទាំងពីររបស់ចិនបានផ្តល់នូវបង្អួចដ៏សំខាន់មួយសម្រាប់ឱ្យមជ្ឈដ្ឋានខាងក្រៅសង្កេតមើលពីប្រជាធិបតេយ្យបែបផែនចិនដែលបង្ហាញឱ្យឃើញថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន ប្រជាធិបតេយ្យនៃប្រជាជនក្នុងដំណើរការទាំងមូលបានធ្វើជាមូលដ្ឋានគ្រឹះនៃមតិសាធារណៈដែលប្រកបដោយភាពទូលំទូលាយនិងរឹងមាំ ។

    ទាក់ទិននឹងរឿងនេះ លោក Wang Wenbin បានលើកឡើងថា មហាសន្និបាតនៃសភាទាំងពីររបស់ចិនគឺជាការអនុវត្តដ៏រស់រវើកអំពីប្រជាធិបតេយ្យនៃប្រជាជនក្នុងដំណើរការទាំងមូល ។ ប្រជាធិបតេយ្យនៃប្រជាជនក្នុងដំណើរការទាំងមូលមិនត្រឹមតែបានបង្ហាញពីការរចនាប្រព័ន្ធរបបយ៉ាងពេញលេញប៉ុណ្ណោះទេ ថែមទាំងក៏បង្ហាញពីដំណើរការជាក់ស្តែងនិងប្រសិទ្ធភាពគួរឱ្យកត់សម្គាល់នៃប្រព័ន្ធរបបផងដែរ ។ វាគឺជាប្រជាធិបតេយ្យដ៏ទូលំទូលាយបំផុត ពិតប្រាកដបំផុតនិងមានប្រសិទ្ធភាពបំផុត ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស