ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនឆ្លើយតបចំពោះការលើកឡើងរបស់មន្ត្រីអាមេរិកដោយបញ្ជាក់ថា អ្នកដែលផ្គត់ផ្គង់អាវុធទៅកាន់សមរភូមិអ៊ុយក្រែន គឺភាគីអាមេរិក មិនមែនជាភាគីចិនទេ
2023-03-21 14:46:37cri
Share with:

      សំដៅចំពោះការលើកឡើងនៃមន្ត្រីរដ្ឋាភិបាលអាមេរិកដែលថាអាវុធយុទ្ធភណ្ឌ័ដែលផលិតដោយប្រទេសចិនត្រូវបានប្រើនៅសមរភូមិអ៊ុយក្រែន  លោកWangWenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបដោយគូសបញ្ជាក់នៅក្នុងសន្និសីទកាសែតជាប្រចាំនៅថ្ងៃទី២០ខែមីនាថា អ្នកដែលផ្គត់ផ្គង់អាវុធទៅកាន់សមរភូមិអ៊ុយក្រែន គឺភាគីអាមេរិក មិនមែនជាភាគីចិនទេ ។

      លោកWangWenbin បានចង្អុលបង្ហាញថា  “ភាគីចិនប្រកាន់ខ្ជាប់នូវគោលជំហសត្យានុម័តនិងយុត្តិធម៌នៅលើបញ្ហាអ៊ុយក្រែនជាប់រហូតមក  អ្វីដែលយើងបានធ្វើ បើបូកសរុបទៅជាពាក្យមួយ គឺជំរុញការផ្សះផ្សានិងចរចារដោយសន្តិវិធី។ ភាគីអាមេរិកគួរតែបញ្ឈប់ការចាក់សាំងលើភ្លើង ញុះញង់បង្កជម្លោះ  និងបញ្ឈប់ការនិយាយឆ្ការដៃឆ្ការជើង និងគំរាមកំហែងចំពោះប្រទេសដទៃទៀត គួរតែដើរតួនាទីមានលក្ខណៈស្ថាបនា ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែនដោយវិធីនយោបាយ តែមិនមែនធ្វើការងារផ្ទុយនោះទេ ៕”

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស