អ្នកនាង Yang Wenli ជានារីជនជាតិ Miaoដែលស្ថិត នៅភូមិ Huawu ក្រុង Qianxi ខេត្ត Guizhou ដែលស្ថិតនៅតំបន់ភាគនិរតីចិន ភាគនិរតីប្រទេសចិន។ នាងជាអ្នកបន្តវេនសិប្បកម្មអរូបិយនៃការដេរប៉ាក់ជនជាតិ Miao ។នាងចាប់ផ្តើមរៀនដេរប៉ាក់ជាមួយអ្នកម្តាយពីអាយុ ៧ ឆ្នាំ រហូតដល់សព្វថ្ងៃនេះមានពិសោធន៍ដេរប៉ាក់ជាង ២០ ឆ្នាំរួចមកហើយ។
សិប្បកម្មដេរប៉ាក់ជនជាតិ Miao ជាសិប្បកម្មប្រពៃណីរបស់ជនជាតិ Miao ប្រទេសចិន។ ដើម្បីបន្តវេននូវសិប្បកម្មប្រពៃណីជនជាតិភាគតិចមួយនេះ អ្នកនាង Yang Wenli បានបង្កើតវគ្គបណ្តុះបណ្តាល។ បន្ទាប់ពីប្រទេសចិនអនុវត្តគោលនយោបាយកសាងនិងស្ដារជនបទឡើងវិញ ភូមិ Huawu បានក្លាយជាតំបន់ទេសចរណ៍វប្បធម៌ជនជាតិភាគតិច ។ ភ្ញៀវទេសចរណ៍ជាច្រើនបានមកលេងទីនេះ ផលិតផលដេរប៉ាក់ជនជាតិ Miao លក់ដាច់ណាស់ ដែលបានធ្វើឱ្យមនុស្សចូលរៀនដេរប៉ាក់ជនជាតិ Miao ជាមួយអ្នកនាង Yang Wenli ក៏មានចំនួនកាន់តែច្រើនឡើងៗ។
កាលពីឆ្នាំ ២០២១ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញមកត្រួតពិនិត្យការងារនៅភូមិ Huawu លោកបានលើកឡើងថា ការដេរប៉ាក់ជនជាតិ Miaoជារបស់ប្រពៃណីផង ក៏ជារបស់ទាន់សម័យផង ជាឧស្សាហកម្មផង ក៏ជាវប្បធម៌ផង។ ការដែលអភិវឌ្ឍវាបានល្អនិងអាចជំរុញផ្សព្វផ្សាយវប្បធម៌ជនជាតិភាគតិចនិងវប្បធម៌ប្រពៃណី ហើយក៏នឹងអាចរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រតាមរយៈឧស្សាហកម្ម និងការអភិវឌ្ឍនិងស្តារជនបទឡើងវិញ។
ប្រសាសន៍របស់ លោកប្រធានរដ្ឋ Xi Jinping បានបង្កើនជំនឿចិត្តរបស់អ្នកនាង Yang Wenli ចំពោះការបន្តបង្រៀនសិប្បកម្មដេរប៉ាក់ជនជាតិ Miao។អ្នកនាងបានរួមជាមួយនារីដេរប៉ាក់ផ្សេងក្នុងភូមិ ដើម្បីបង្កើតអាជីព រួមគ្នារៀនច្នៃម៉ូតតាមអនឡាញ ដើម្បីសម្រួលលក្ខណៈពិសេសនៃប្រពៃណីជនជាតិភាគតិចនិងភាពពេញនិយមបញ្ចូលទៅក្នុងផលិតផលដេរប៉ាក់។ អ្នកនាងបានសាកល្បងផ្សាយលក់តាមអនឡាញផង ដើម្បីឱ្យផលិតផលដេរប៉ាក់ជនជាតិ Miao បែបប្រពៃណីអាចបង្ហាញកម្លាំងចលករថ្មីក្នុងយុគសម័យបណ្តាញអ៊ីនធើណេតចល័ត៕