ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានផ្ញើសារលិខិតអបអរសាទរជូនចំពោះលោក Mohammed bin Abdulrahman Al-Thani នាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសកាតា
2023-03-20 10:48:02cri
Share with:

កាលពីថ្ងៃទី១៧ខែមីនា លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានផ្ញើសារលិខិតជូនលោក Mohammed bin Abdulrahman Al-Thani ដើម្បីអបអរសាទរចំពោះលោកដែលបានឡើងកាន់មុខតំណែងជានាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសកាតា ។

លោក Li Qiang បានថ្លែងក្នុងសារលិខិតថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់លោកប្រធានរដ្ឋចិន Xi Jinping និងមេដឹកនាំកំពូលកាតា លោក Tamim bin Hamad Al Thani  ទំនាក់ទំនងរវាងចិននិងកាតាទទួលបានការអភិវឌ្ឍជាច្រើន ។ កាលពីខែធ្នូឆ្នាំ២០២២ លោកប្រធានរដ្ឋចិន Xi Jinping បានជួបសន្ទនាប្រកបដោយផ្លែផ្កាជាមួយមេដឹកនាំកំពូលកាតា លោក Tamim bin Hamad Al Thani ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរវាងចិននិងប្រទេសអារ៉ាប់លើកទីមួយ ដើម្បីឈានដល់គំនិតឯកភាពសំខាន់ថ្មីអំពីទំនាក់ទំនងរវាងចិននិងកាតាក្នុងដំណាក់កាលក្រោយ ។ រដ្ឋាភិបាលចិនយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងកាតា រីករាយរួមជាមួយភាគីកាតា អនុវត្តជាក់ស្តែងនូវគំនិតឯកភាពដ៏សំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ក៏ដូចជាជំរុញឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងចិននិងកាតាទទួលបានការវិវឌ្ឍថ្មី ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស