ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនថ្លែងថា ចិនដីគោកសូមស្វាគមន៍លោក Ma Yingjiu មកបំពេញទស្សនកិច្ច
2023-03-20 14:38:39cri
Share with:

      ថ្ងៃទី២៧ ខែមីនា លោក Ma Yingjiu អតីតអ្នកដឹកនាំចិនតៃវ៉ាន់នឹងដឹកនាំគណប្រតិភូធ្វើដំណើរទៅកាន់ចិនដីគោក ដើម្បីសែនដូនតានិងធ្វើសកម្មភាពផ្លាស់ប្តូរផ្សេងៗ ។ ព្រឹកថ្ងៃទី២០ ខែមីនា លោក Ma Xiaoguang អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានថ្លែងថា ចិនដីគោកសូមស្វាគមន៍លោក Ma Yingjiu ធ្វើដំណើរមកកាន់ចិនដីគោក ដើម្បីសែនដូនតានិងបំពេញទស្សនកិច្ច ព្រមទាំងដឹកនាំយុវជនតៃវ៉ាន់ធ្វើសកម្មភាពផ្លាស់ប្តូរជាមួយចិនដីគោក ។

      លោក Ma Xiaoguang បានថ្លែងទៀតថា ការសែនដូនតានៅថ្ងៃបុណ្យឆេងម៉េង ជាទំនៀមទម្លាប់រួមរបស់ជនរួមជាតិនៃ ត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ។ ការដែលយុវជននៃត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់បង្កើនការផ្លាស់ប្តូរនិងប្រាស្រ័យទាក់ទងគ្នា អាចបំពេញបន្ថែមកម្លាំងរស់រវើកថ្មី និងកម្លាំងយុវវ័យដល់ការរីកចម្រើនដោយសន្តិភាពនៃទំនាក់ទំនងត្រើយទាំងសងខាង ។ ដូច្នេះ ពួកយើងរីករាយធ្វើការសហការដ៏ចាំបាច់ចំពោះដំណើរទស្សនកិច្ចរបស់លោក Ma Yingjiu ព្រមនិងជូនពរលោកឱ្យមានភាពរលូនក្នុងដំណើរទស្សនកិច្ចលើកនេះ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស