ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកជំនាញខាងការប្រឆាំងសង្គ្រាមនៃអាមេរិកថ្លែងថា អាមេរិកមិនបានដកយកបទពិសោធជាមេរៀនពីការឈ្លានពានអ៊ីរ៉ាក់នោះទេ
2023-03-20 11:48:41cri
Share with:

    តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មាន Sputnik រុស្ស៊ីនៅថ្ងៃទី ២០ ខែមីនាបានឱ្យដឹងថា លោក Joe Lombardo អ្នកសម្របសម្រួលនៃសម្ព័ន្ធប្រឆាំងសង្គ្រាមជាតិសហរដ្ឋអាមេរិក(UNAC)បានលើកឡើងក្នុងពេលផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មានថា អាមេរិកមិនបានដកយកបទពិសោធជាមេរៀនពីការឈ្លានពានអ៊ីរ៉ាក់នោះទេ ប៉ុន្តែគ្រាន់តែផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ខ្លួនប៉ុណ្ណោះ ដែលកាន់តែពឹងផ្អែកលើការដាក់ទណ្ឌកម្មនិងសង្គ្រាមប្រូកស៊ី(ProxyWar) ។

    ទាក់ទិននឹងទង្វើរបស់អាមេរិក លោកបានលើកឡើងថា មិនត្រឹមតែសហរដ្ឋអាមេរិកខ្លួនឯងទេដែលគួរតែបញ្ឈប់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ប៉ុន្តែបណ្តាប្រទេសនានាលើពិភពលោកដែលបាននិងកំពុងរងការដាក់ទណ្ឌកម្មឬវាយប្រហារពីសហរដ្ឋអាមេរិកក៏ចាំបាច់ត្រូវរួមសាមគ្គីគ្នាជាធ្លុងមួយដែរ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស