ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបថ្លែងថា ប្រទេសអេហ្ស៊ីបនិងតួកគីមានឆន្ទៈនយោបាយក្នុងការស្តារទំនាក់ទំនងរវាងភាគីទាំងពីរឱ្យមានភាពប្រក្រតីឡើងវិញ
2023-03-20 11:26:00cri
Share with:

    លោក Sameh Hassan Shoukry រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបបានលើកឡើងកាលពីថ្ងៃទី ១៨ ខែមីនាថា បន្ទាប់ពីទំនាក់ទំនងរវាងភាគីទាំងពីរមានភាពតានតឹងអស់រយៈពេលជាច្រើនឆ្នាំមក មេដឹកនាំនៃប្រទេសអេហ្ស៊ីបនិងតួកគីមានឆន្ទៈនយោបាយក្នុងការស្តារទំនាក់ទំនងរវាងភាគីទាំងពីរឱ្យមានភាពប្រក្រតីឡើងវិញ ។

    នៅទីក្រុងគែរ នាថ្ងៃដដែលនោះ លោក Sameh Hassan Shoukry រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបបានជួបពិភាក្សាការងារជាមួយលោក Mevlut Cavusoglu រដ្ឋមន្ត្រីការបរទេសតួកគីដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសអេហ្ស៊ីប ។ នៅពេលរួមគ្នាជួបជាមួយអ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់កិច្ចជំនួប លោក Sameh Hassan Shoukry បានលើកឡើងថា លោកនិងលោក Mevlut Cavusoglu បានពិគ្រោះពិភាក្សាគ្នាអំពីវិធានការដែលស្តារទំនាក់ទំនងទ្វេភាគីឡើងវិញហើយភាគីទាំងពីរនឹងចាត់បញ្ជូនឯកអគ្គរដ្ឋទូតទៅវិញទៅមកជាថ្មីឡើងវិញក្នុងពេលវេលាសមស្រប ។

    លោក Mevlut Cavusoglu បានលើកឡើងក្នុងសន្និសីទសារព័ត៌មានថា ដំណើរទស្សនកិច្ចរបស់លោក គឺក្នុងន័យកែលម្អទំនាក់ទំនងទ្វេភាគី ហើយក្រសួងការបរទេសនៃប្រទេសទាំងពីរកំពុងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធដើម្បីរៀបចំចាត់ចែងឱ្យមានកិច្ចជំនួបរវាងមេដឹកនាំនៃប្រទេសទាំងពីរ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស